សេចក្តីប្រកាស

*ខេត្ត កំពង់ចាម, ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៥

12205040_778987962227430_636254594_n
បារខែមកំពង់ចាម២០១៥ ជាព្រឹត្តិការណ៍ ចែករំលែកចំណេះដឹងលើកទី៣ នៅខេត្តកំពង់ចាម ដើម្បីលើកកំពស់យុវជន យុវនារី ក្នុងវិស័យបច្ចេកវិទ្យា និងអាជិវកម្ម ។ កម្មវិធីនេះបានប្រារព្ធជារៀងរាល់ឆ្នាំនៅរាជធានីភ្នំពេញចាប់តាំងពីឆ្នាំ២០០៨ ដល់បច្ចុប្បន្ន ។ ដោយឡែកបារខែមកំពង់ចាម បានធ្វើលើកដំបូងក្នុងឆ្នាំ២០១៣ និងលើកទី២ ក្នុងឆ្នាំ២០១៤ ហោយដោយមានការគាំទ្រពី ក្រសួងអបប់រំ យុវជន និងកីឡា ផងដែរ ។

តាមរយៈព្រឹត្តិការណ៍នេះ បារខែមកំពង់ចាម នឹងធ្វើសកម្មភាពចែករំលែកចំណេះដឹងជាច្រើន ទាកទងទៅនឹង បច្ចេកវិទ្យាអ៊ីនធឺណិត បច្ចេកវិទ្យាទូរស័ព្ទ ប្រព័ន្ធផ្សព្វផ្សាយសង្គម សហគ្រិនភាព​ ភាពឆ្នៃប្រឌិត អភិវឌ្ឍភ្នត់គំនិត និងអាជីពការងារ ។

កម្មវិធីពិសេសជិតមកដល់ហើយ សូមគោរពជូនដល់និស្សិត UME និងសាធារណៈជនទាំងអស់ សូមទទួលនូវប្រធានបទរបស់កម្មវិធីបារខែម ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០៥-០៦ ខែ ធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ ការចូលរួមដោយសេរី

តើអ្នកចូលរួមនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
១.ទទួលបានចំណេះដឹង និងគំនិតថ្មីៗ ដោយជួបជាមួយវាគ្មិន អ្នកជំនួញ អ្នកនិយម បច្ចេកវិទ្យា អ្នកទីផ្សារ និងមនុស្សច្រើនទៀត ។
២.ភ្ជាប់ទំនាក់ទំនងជាមួយវាគ្មិន និងអ្នកចូលរួមដ៏ទៃ សម្រាប់ឪកាសការងារ និងអាជីវ កម្មរបស់អ្នកនៅថ្ងៃក្រោយ ។
៣.មានឪកាសទទួលបានអាវយឺត (មានកំណត់) និងវត្ថុអនុស្សាវរីផ្សេងៗពីបណ្តាក្រុមហ៊ុនឧបត្ថម្ភនានា ។
បញ្ជាក់៖ ករណីប្រធានបទអាចប្រែប្រួលពេលកម្មវិធីចាប់ផ្តើម សូមអរគុណ!!!

របៀបនៃការចុះឈ្មោះដើម្បីទទួលបានអាវយឺតពីកម្មវិធី បាខែមកំពង់ចាមគ្រាន់តែចុច Link នេះ www.2015.barcampcambodia.org នឹងធ្វើតាមដូចរូបភាពខាងក្រោម

12316668_1651830355085996_6594474409670713416_n

12188743_778987995560760_937887595_n

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>