កម្រងអនុស្សាវរីយ៍សិស្សកាយរិទ្ធ

សេចក្តីជូនដំណឹងស្តីពីការប្រឡងយកអាហារូបករណ៍សម្រាប់ឆ្នាំសិក្សាថ្មី២០១៩-២០២០

 

UME for web 2016
………………………………………………………………………………………………………………………………………………………………….
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ចាម កំពុងបណ្តុះបណ្តាលលើជំនាញដូចខាងក្រោម៖ ១.គ្រប់គ្រង ២.គ្រប់គ្រងទេសចរណ៍ ៣.គណនេយ្យ ៤.ធនាគារ និងហិរញ្ញវត្ថុ ៥.ទីផ្សារ ៦.ភាសាអង់គ្លេស ៧.អក្សរសាស្រ្តខ្មែរ ៨.ច្បាប់ ៩.សេដ្ឋកិច្ច ១០.អភិវឌ្ឍន៍សហគមន៍ ១១.គណិតវិទ្យា និង១២.វិទ្យាសាស្រ្តកុំព្យូទ័រ សាស្រ្តាចារ្យល្បីៗ ដែលបានបញ្ចប់ការសិក្សាពីបរទេស ថ្នាក់បណ្ឌិត អនុបណ្ឌិត និងមានបទពិសោធន៍បង្រៀនជាច្រើនឆ្នាំ ស្របតាមនិយាមគរុកោសល្យ ហើយសាស្រ្តាចារ្យទាំងនោះ សុទ្ធតែកំពុងបម្រើការងារ ក្នុងស្ថាប័នរដ្ឋ ស្ថាប័នឯកជន ជាតិ និងអន្តរជាតិ ផងដែរ ។ សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ UME សុទ្ធតែបានពិនិត្យ និងជ្រើសរើសយ៉ាងសម្រិតសម្រាំង ដោយយកចិត្តទុកដាក់ពីសំណាក់ គណៈកម្មាធិកាត្រួតពិនិត្យគុណភាពផ្ទៃក្នុង និងគណៈគ្រប់គ្រងរបស់សាកលវិទ្យាល័យផ្ទាល់ ។ ទស្សនៈវិស័យ៖ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ប្តេជ្ញាបណ្តុះបណ្តាលនិស្សិតឲ្យមានគុណភាព សមត្ថភាព និងក្រមសិលធម៌នៅក្នុងកម្រិតជាតិ និងអន្តរជាតិ ។ បេសកកម្ម៖ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច បាននឹងកំពុងអភិវឌ្ឍន៍ធនធានមនុស្សឲ្យមានជំនាញ វិជ្ជាជីវៈ និងការស្រាវជ្រាវច្បាស់លាស់ប្រកបដោយគុណភាព និងសមត្ថភាព គ្រប់គ្រាន់ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចរស់នៅ និងក្រិត្យានុភាពប្រទេសជាតិតាមរយៈការអប់រំ និងកិច្ចសហប្រតិបត្តិការលើជាតិ-អន្តរជាតិ ផ្អែកទៅលើគោលការណ៍ សន្តិភាព អភិបាលកិច្ចល្អ និងអហិង្សាធម៌ជាមូលដ្ឋាន ។ អត្ថប្រយោជន៍៖ សិក្សានៅ UME និស្សិតនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ សិក្សាជាមួយសាស្រ្តាចារ្យល្បីៗ ខ្មែរ និងបរទេស, មានអគារផ្ទាល់ខ្លួន បន្ទប់ធំទូលាយ បណ្ណាល័យសម្រាប់ស្រាវជ្រាវ ប្រើប្រាស់អ៊ីនធឺណេត ទូរទស្សន៍ បន្ទប់កុំព្យូទ័រ និងមានចំណត ឡាន ម៉ូតូ សម្រាប់ចតយ៉ាងធំទូលាយផងដែរ ។ និស្សិតទទួលបានការបំប៉នភាសាអង់គ្លេសជាសាស្រ្តាចារ្យខ្មែរ និងបរទេស រយៈពេល ៣ឆ្នាំ ដោយឥតគិតថ្លៃ ជំនាញវគ្គខ្លី វគ្គកុំព្យូទ័រកម្រិតខ្ពស់ សិក្ខាសាលា និងដំណើរកំសាន្តជាច្រើនផ្សេងទៀត ។ ផ្តល់ជូនប្រាក់កម្ចីសម្រាប់សិស្ស-និស្សិតក្រីក្រជាមួយដៃគូសហការណ៍ ។ ចំពោះនិស្សិតសិក្សា ២ មហាវិទ្យាល័យ ឬ ជំនាញ នឹងទទួលបានការបញ្ចុះតម្លៃ ៥០% នៃមហាវិទ្យាល័យ ឬ ជំនាញទីពីរ ។ មានអន្តេរវាសិកដ្ឋានធំទូលាយសម្រាប់និស្សិតស្នាក់នៅមកពីបណ្តាខេត្ត-ក្រុងផ្សេងៗ ។ និស្សិតមានឳកាសទទួលបានការងារធ្វើចាប់ពីឆ្នាំទីមួយឡើងទៅ ។ល។ សូមអរគុណ និងអរព្រះគុណ!!!
_____________________________________________________________________________________________________________________

ដំណឹងសិក្ខាសាលាស្តីពីការគ្រប់គ្រងហានិភ័យឥណទាន នឹងប្រព្រឹត្តិទៅនៅ

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៨ៈ០០ព្រឹក ដល់ម៉ោង ១២ៈ០០នាទី

ថ្ងៃត្រង់នៅសាលប្រជុំសាកលវិទ្យាល័យ បន្ទប់បាយ័ន។ សូមអរគុណ!

#ចុះឈ្មោះឥឡូវនេះ #ចូលរួមដោយសេរី

Tel: 096 66 55 575 | 042 6 7777 07

ក្លឹបបង្កើនសមត្ថភាព POWER CLUB សិក្សាដោយឥតគិត ថ្លៃសិក្សា

ជាមួយគ្រូមកពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី

Promote leadership, healthcare, and career opportunities

Be a good citizen for the world Learn about women’s

empowerment សិក្សារៀងរាល់ថ្ងៃ ព្រហសត្តិ៍ និងសុក្រ

THURSDAYS & FRIDAYS ចាប់ពីម៉ោង ១ៈ០០នាទី-២ៈ០០នាទីរសៀល

1:00 PM – 2:00 PM Tel: 042 6777 707 | 096 6655 575

Page: UME Kampong Cham

ដំណឹងអាហារូបករណ៍! សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម

មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សិស្សានុសិស្សទាំងអស់ឲ្យបានជ្រាបថា៖ ដើម្បីអបអរ

ខួប ១៣ ឆ្នាំ  និងចូលរួមអបអរសាទរដល់សិស្សានុសិស្សដែលទើបនឹងប្រឡងសញ្ញាបត្រមធ្យម

សិក្សាទុតិយភូមិនាពេលថ្មីៗនេះ        សាកលវិទ្យាល័យ នឹងរៀបចំការប្រឡងជ្រើសរើសនិស្សិត

អាហារូបករណ៍ចាប់ពី ៥០% ដល់ ១០០% ដើម្បីចូលសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ

លើឯកទេសដូចខាងក្រោម៖ ១.គ្រប់គ្រង ២. គ្រប់គ្រងទេសចរណ៍ ៣. គណនេយ្យ ៤. ធនាគារ និង

ហិរញ្ញវត្ថុ ៥. ទីផ្សារ ៦. ភាសាអង់គ្លេស ៧. អក្សរសាស្រ្តខ្មែរ ៨. ច្បាប់ ៩. សេដ្ឋកិច្ច ១០. គណិតវិទ្យា

១១. វិទ្យាសាស្រ្តកុំព្យូទ័រ ១២. អភិវឌ្ឍន៍សហគមន៍ ។ បញ្ជាក់៖ អាហារូបករណ៍នេះផ្តល់ជូនរយៈពេល

៤ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រ និង ២ឆ្នាំ សម្រាប់ថ្នាក់បរិញ្ញាបត្ររង ។ ចាប់ផ្តើមទទួលពាក្យពីថ្ងៃជូន

ដំណឹងនេះតទៅ! កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ២៧ កញ្ញា ២០១៨ កាលបរិច្ឆេទប្រឡង៖

ថ្ងៃទី ២៩ កញ្ញា ២០១៨ ព័ត៌មានលម្អិតសូមទាក់ទងមក៖ 096 6655 575 / 042 6 7777 07

066 72 4444 សូមអរគុណ និងអរព្រះគុណ!

<*ខេត្ត កំពង់ចាម, ថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១៧

នារសៀលថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១៧ សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)

ខេត្តកំពង់ចាម បានប្រារព្ធពិធីចុះអនុសារណៈយោគយល់គ្នា (MOU) រវាង សាខាសាកលវិទ្យា

ល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម និងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក្នុងការគាំ

ទ្របន្តមជ្ឈមណ្ឌលធនធានព័ត៌មានអាមេរិកកាំង (បណ្ណាល័យអាមេរិកកាំង) ។

កម្មវិធីនេះបានប្រព្រឹត្តិទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មួន វាសនាប្រធាន

គណៈគ្រប់គ្រង សាខាសាកលវិទ្យាល័យ និងជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន

ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងបានអញ្ជើញចូលរួមពីលោក ឆាយ ថេង សមា

ជិកគណៈគ្រប់គ្រងសាកលវិទ្យាល័យ លោក Jay R. Raman Public Affairs Officer and

U.S Embassy Phnom Penh Cambodia និង លោក John Temujin Humphreys ជា

President & Managing Director at Human Capital Project និងជានាយករងប្រតិបត្

តិ នៃសាកលវិទ្យាល័យ លោក អ៊ួន សុខជា នាយកសាខា នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង

និងសេដ្ឋកិច្ច ខេត្តកំពង់ចាម ព្រមទាំង តំណាង លោកគ្រូអ្នកគ្រូ នាយកវិទ្យាល័យក្នុង

ខេត្តកំពង់ចាម ជាមួយនឹងការចូលរួមពី បុគ្គលិក និស្សិតសាកលវិទ្យាល័យគ្រប់គ្រង

និងសេដ្ឋកិច្ច និងសិស្សានុសិស្សវិទ្យាល័យជាង ១៥០ នាក់ផងដែរ ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងទី១នោះគឺ ឲ្យសិស្ស-និស្សិតមាន

ការយល់ដឹងជ្រើសរើសយកជំនាញណាមួយដែលខ្លួនពេញចិត្ត ក្នុងការបន្តការសិក្សានៅថ្នាក់

ឧត្តមសិក្សា ដើម្បីឲ្យទទួលបានជោគជ័យនៅក្នុងជីវិត ប្អូនៗ ក្មួយៗ ត្រូវចេះដាក់ផែនការឲ្យ

បានច្បាស់លាស់ ចេះកំណត់គោលដៅ និងពេលវេលានៅក្នុងជីវិត ដើម្បីក្លាយទៅជាអ្នកដឹក

នាំដ៏ល្អមួយនៅក្នុងសង្គមជាតិ និងចូលរួមជួយដល់សង្គមជាតិផងដែរ។ គោលបំណងទី២

នោះគឺ ការចុះអនុសារណៈយោគយល់គ្នា រវាង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច

និងស្ថាតទូតអាមេរិក គឺលោក Jay R. Raman ដែលជា Public Affairs Officer ១ រូបប្រចាំ

នៅប្រទេសកម្ពុជា បានធ្វើការចុះហត្ថលេខាលើដំណាក់កាលទី៣ ដែលមួយដំណាក់កាលមាន

រយៈពេល ៥ ឆ្នាំ ក្នុងការគាំទ្របន្តកិច្ចសហការដាក់ឲ្យដំណើរការនៃបណ្ណាល័យសាធារណៈ

របស់អាមេរិក ចាប់ពីឆ្នាំ២០១៧ នេះ រហូតដល់ឆ្នាំ២០២២ នោះហើយជាឳកាសមួយសម្រាប់

ប្អូនៗសិស្សានុសិស្ស និស្សិត សាធារៈជន អាចចូលសិក្សាស្រាវជ្រាវដើម្បីទទួលបានចំណេះ

ដឹងថ្មីៗ ក៏ដូចជា ការអាននូវសៀវភៅ ខ្ចីសៀវភៅប្រើប្រាស់កុំព្យូទ័រ អ៊ីនធើណេត និងការចូល

កម្មវិធីរបស់បណ្ណាល័យផ្សេងៗទៀតផងដែរ ។

ឯកឧត្តម មួន វាសនា ក៏មានប្រសាសន៍បន្ថែមទៀតថាដើម្បីក្លាយជានិស្សិតដែលរៀនពូកែ ១

រូប ប្អូនៗ ក្មួយៗនិស្សិតគ្រប់រូបត្រូវមានភាពក្លាហាន មោះមុត ក្រមសីលធម៌ មនសិការជាតិ

ក្នុងការសិក្សាការចូលរួមក៏ដូចជាការឡើងធ្វើបទបង្ហាញផ្សេងៗ ពិសេសមួយទៀតនោះគឺ

ប្អូនៗត្រូវតែរៀនហើយរៀនទៀត ទោះក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ ។

ឯកឧត្តម ក៏បានសង្ឃឹមផងដែរថា ក្នុងឳកាសណាមួយ ឯកឧត្តម នឹងធ្វើបទបង្ហាញ ដើម្បី

ចែករំលែកនូវបទពិសោធន៍ ការសិក្សារៀនសូត្រដល់និស្សិតឆ្នាំទី១ និងប្អូនៗ សិស្ស-និស្សិត

ដ៏ទៃទៀត ឲ្យទទួលបានជោគជ័យនៅក្នុងជីវិត ក៏ដូចជាការសិក្សារបស់ប្អូនៗ និងដើម្បីឲ្យប្អូន

ក្មួយៗ មានភាពក្លាហាន ក្រមសិលធម៌ ចេះទំនាក់ទំនងល្អរវាងគ្នានិងគ្នា ក្នុងការឈានទៅរក

ភាពជោគជ័យក្នុងជីវិតការសិក្សា និងជីវិតរស់នៅក្នុងសង្គមជាតិផងដែរ។

ជាចុងបញ្ចប់ ឯកឧត្តម ក៏បានរៀបរាប់ជីវិតពិតនៃការសិក្សារបស់ឯកឧត្តមដែលទទួលបាន

ជោគជ័យមកទល់សព្វថ្ងៃនេះ ដែលមានប្រវត្តិនៃការតស៊ូ ប្រឹងប្រែង សិក្សារៀនសូត្រតាំងពី

កុមារ ថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ មហាវិទ្យាល័យ គឺមានសេចក្តីលំបាក ប្រឹងប្រែងស៊ូទ្រាំ

អត់ធ្មត់ ទាំងយប់ ទាំងថ្ងៃ ដើម្បីទទួលបានជោគជ័យក្នុងជីវិតសិក្សានេះ ចុងក្រោយ ឯកឧត្តម

ក៏បានផ្តាំទៅដល់និស្សិតជំនាន់ក្រោយៗ ត្រូវប្រឹងប្រែង សិក្សារៀនសូត្រ ទោះមានលុយ ឬ

គ្មានលុយ ក្រលំបាកយ៉ាងណា ត្រូវតែតស៊ូឲ្យបាន ដើម្បីជោគជ័យទាំងការសិក្សា ជោគជ័យ

ក្នុងគ្រួសារ និងជោគជ័យក្នុងជីវិតផងដែរ ។

IMG_5646IMG_5540IMG_4699IMG_4703

*ខេត្ត កំពង់ចាម, ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៧

17201382_812971218852122_8860864809450147363_n

នាព្រឹកម្សិលមិញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច

(UME) ខេត្តកំពង់ចាម បានដឹកនាំក្រុមនិស្សិត ១២០ នាក់ ដើម្បីចូលរួមបិទវគ្គ ក្នុងកម្មវិធី

“ផ្លាស់ប្តូរភាពជាអ្នកដឹកនាំ បទពិសោធន៍ និងចំណេះដឹងរបស់និស្សិត” ក្នុងខេត្តកំពង់ចាម

(ក្រោមប្រធានបទការអភិវឌ្ឍន៍ក្រុងកំពង់ចាម ដោយយកគោលដៅតំបន់ទឹកដីកោះប៉ែនជា

កន្លែងអភិវឌ្ឍន៍) ។

កម្មវិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លន់ លឹមថៃ អភិបាល

នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ លោក-លោកស្រី ប្រធានមន្ទីជុំវិញ

ខេត្ត សាស្រ្តាចារ្យ និងនិស្សិត គ្រប់សាកលវិទ្យាល័យទាំងអស់ក្នុងទីរួមខេត្តកំពង់ចាម បាន

អញ្ជើញចូលរួមក្នុងកម្មវិធីបូកសរុបលទ្ធផលដែលក្រុមនិស្សិតសាកលវិទ្យាល័យ ក៏ដូចជា

សា្ថប័នផ្សេងៗ បានចុះកម្មសិក្សាស្រាវជ្រាវក្រោមប្រធានបទនីមួយៗ ដែលរដ្ឋបាលសាលា

ខេត្តកំពង់ចាមបានរៀបចំឡើងនោះ ព្រមទាំងបានប្រគល់ប័ណ្ណសរសើរបញ្ជាក់ពីការចូល

រួម ជូនដល់តំណាងនាយកសាកលវិទ្យាល័យ នឹងដំណាងស្ថាប័នផ្សេងៗក្នុងខេត្តកំពង់ចាម

រួមទាំងនិស្សិតដែលបានចុះសិក្សាស្រាវជ្រាវចំនួន ២០ រូបផងដែរ ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យនិស្សិតគ្រប់រូបទទួលបាន

ចំណេះដឹង បទពិសោធន៍ និងចេះចែករំលែកគ្នាទៅវិញទៅមក ដើម្បីទទួលបានភាពជាអ្នក

ដឹកនាំដ៏ល្អមួយសម្រាប់សង្គមជាតិ ។

ឯកឧត្តម លឹម លន់ថៃ ក៏មានប្រសាសន៍បន្ថែមទៀតថា “ដើម្បីក្លាយទៅជាអ្នកដឹកនាំដ៏ល្អ

មួយរូប ប្អូនៗ ក្មួយៗនិស្សិតគ្រប់រូបត្រូវមានភាពក្លាហាន” ក្នុងការចូលរួម បញ្ចេញមតិយោ

បល់ មានទំនាក់ទំនងល្អ ក៏ដូចជា ការនិយាយ ការអាន ការសរសេរ និងការស្តាប់ ទាំងនេះ

ហើយជាដំបូន្មានដ៏ល្អមួយដើម្បីឲ្យប្អូនៗ ក្មួយទទួលបានចំណេះដឹងបន្ថែមស្របជាមួយ

ការសិក្សារបស់ប្អូនៗ ក្មួយៗ ផងដែរ ។

ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលសាលាខេត្តកំពង់ចាម នឹងមានផែនការបន្តទៀត

ក្នុងការរៀបចំកម្មវិធីផ្សេងៗ ដើម្បីឲ្យនិស្សិតដែលមិនទាន់បានចូលរួមចែករំលែកចំណេះ

ដឹងឲ្យបានចូលរួម ក៏ដូចជាឡើងធ្វើបទបង្ហាញចែករំលែកនូវបទពិសោធន៍របស់ខ្លួនដើម្បី

ឲ្យមានភាពក្លាហាន ក្នុងការឈានទៅរកអ្នកដឹកនាំដ៏ល្អមួយរូប ។ ឯកឧត្តមក៏បានលើក

ទឹកចិត្តដល់ ប្អូនៗ ក្មួយៗនិស្សិតគ្រប់រូបដែលចង់សិក្សាស្រាវជ្រាវបន្ថែម ។ ប្អូនៗ ក្មួយៗ

និស្សិតអាចធ្វើការស្នើសុំមករដ្ឋបាលសាលាខេត្តកំពង់ចាម ដើម្បីចុះកម្មសិក្សាស្រាវជ្រាវ

នៅក្នុងស្ថាប័នណាមួយនៅក្នុងខេត្តកំពង់ចាម ដោយការយកប្រធានបទណាមួយដែល

ប្អូនៗ ក្មួយៗ និស្សិតពេញចិត្តចង់សិក្សាស្រាវជ្រាវ ដោយ ឯកឧត្តម លោកជំទាវ

លោក-លោកស្រី ប្រធានមន្ទី អង្គភាព ជុំវិញខេត្តនឹងចាំទទួលស្វាគមន៍ដោយរីករាយ ។

ជាចុងបញ្ចប់ ឯកឧត្តម ក៏បានរៀបរាប់ពីជីវិតពិតនៃការសិក្សា និង ការរស់នៅដែលទទួល

បានជោគជ័យមកទល់សព្វថ្ងៃនេះ ដែលមានប្រវត្តិនៃការតស៊ូ ប្រឹងប្រែង សិក្សារៀនសូត្រ

តាំងពីកុមារ ថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ សាកលវិទ្យាល័យ គឺមានសេចក្តីលំបាក ប្រឹង

ប្រែង ស៊ូទ្រាំ អត់ធ្មត់ ទាំងយប់ ទាំងថ្ងៃ ដើម្បីទទួលបានជោគជ័យក្នុងជីវិតសិក្សានេះ

ជាចុងក្រោយ ឯកឧត្តមក៏បានផ្តាំទៅដល់និស្សិតជំនាន់ក្រោយៗ ត្រូវប្រឹងប្រែង សិក្សារៀន

សូត្រ ទោះមាន ឬ គ្មាន ក្រលំបាកយ៉ាងណា ត្រូវតែតស៊ូឲ្យបាន ដើម្បីជោគជ័យទាំងការ

សិក្សា ជោគជ័យក្នុងគ្រួសារ និងជោគជ័យក្នុងជីវិតផងដែរ ។

3154

*ខេត្ត កំពង់ចាម, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៧

នារសៀលថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)

សាខាខេត្តកំពង់ចាម បានធ្វើកម្មវិធី និងការបង្ហាញឯកសារ ស្តីពី៖ កិច្ចសន្ទនា ដើម្បីលើក

កម្ពស់ការប្រយុទ្ធប្រឆាំងហិង្សាផ្នែកយេនឌ័រ របស់ក្រុមអ្នកច្បាប់ការពារសិទ្ធកម្ពុជា

(Cambodian Defenders Project) ដល់ សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ

ដែលបានគាំទ្រដោយទីភ្នាក់ងារស្វុីស ។

សិក្ខាសាលានេះ មានគោលបំណងជម្រុញឲ្យមានការវិវឌ្ឍន៍ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរទៅ

រកវប្បធម៌សន្តិភាពក្នុងចំណោមសាធារណៈជន នៃប្រទេសកម្ពុជា ដើម្បីបង្ការរាល់ទម្រង់ផ្សេងៗ

នៃអំពើហិង្សាយេនឌ័រនាពេលអនាគត ។

IMG_3526IMG_3567IMG_2715IMG_3526

*ខេត្ត កំពង់ចាម, ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៧

IMG_4927

រសៀលម៉ោង ២:៣០ នាទី ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និង

សេដ្ឋកិច្ច  ខេត្តកំពង់ចាម បានរៀបចំសិក្ខាសាលាស្តីពី៖ ពេលវេលានៃជីវិត ការសិក្សា និងការងារ ។

កម្មវិធីនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មួន វាសនា ប្រធានគណៈគ្រប់គ្រង

សាកលវិទ្យាល័យ និងជាទីប្រឹក្សារបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

នៃព្រះរាជាណាចក្រកម្ពុជា និងបានអញ្ជើញចូលរួមពីវាគ្មិន ឯកឧត្តម អង្គ អស្សារ៉ាវុទ្ធ ទីប្រឹក្សា

ឝ.ជ.ឝ.ម និងជាប្រធានប្រតិបត្តិអាជីវកម្ម លោក វ៉ាន កាម៉ុល ប្រធានក្រុមការងារកែទម្រង់

ហិរញ្ញវត្ថុសាធារណៈ អគ្គធិការដ្ឋាន ក.ស.ហ.វ និង លោក ទិព្វ សុភារិទ្ធ ទីប្រឹក្សាក្រុមហ៊ុន TSF

ព្រមទាំងលោក អ៊ួន សុខជា នាយកសាខា សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច

ខេត្តកំពង់ចាម ជាមួយនឹងការចូលរួមពីនិស្សិតជាង ២០០ នាក់ ផងដែរ ។

គួរបញ្ជាក់ថា កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណង ឲ្យនិស្សិតមានការយល់ដឹងពីការសិក្សាដើម្បី

ទទួលបានជោគជ័យនៅក្នុងជីវិត ហើយចេះកំណត់ពេលវេលា និងគោលដៅនៅក្នុងជីវិតឲ្យបាន

ច្បាស់លាស់ ។

ឯកឧត្តម មួន វាសនា ក៏មានប្រសាសន៍ទៀតដែរថា ដើម្បីឲ្យជីវិត និងការសិក្សាទទួលបានជោគ

ជ័យ និស្សិតគ្រប់រូបត្រូវ មានផែនការឲ្យបានច្បាស់លាស់ ទីមួយគឺ ត្រូវរៀបចំផែនការប្រចាំថ្ងៃ

ប្រចាំសប្តាហ៍ ប្រចាំឆ្នាំ ដោយមានរយៈពេលខ្លី មធ្យម និងរយៈពេលវែង និងមួយទៀតគឺផែនការ

សម្រាប់ជីវិតផងដែរ មានន័យថាត្រូវកំណត់គោលដៅក្នុងជីវិត នឹងសួរខ្លួនឯងថាតើត្រូវធ្វើអ្វី?

ក្រោយពីបញ្ចប់ការសិក្សា ។

ជាចុងបញ្ចប់ ឯកឧត្តម ក៏បានរៀបរាប់ពីជីវិតពិតនៃការសិក្សារបស់គាត់ ដែលទទួលបានជោគ

ជ័យមកទល់សព្វថ្ងៃនេះ ដែលមានប្រវត្តិនៃការតស៊ូ ប្រឹងប្រែង សិក្សារៀនសូត្រ តាំងពីកុមារ

ថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ សាកលវិទ្យាល័យ គឺមានសេចក្តីលំបាក ប្រឹងប្រែង ស៊ូទ្រាំ អត់

ធ្មត់ ទាំងយប់ ទាំងថ្ងៃ ដើម្បីទទួលបានជោគជ័យក្នុងជីវិតសិក្សានេះ ចុងក្រោយ ឯកឧត្តមក៏បាន

ផ្តាំទៅដល់និស្សិតជំនាន់ក្រោយៗ ត្រូវប្រឹងប្រែង សិក្សារៀនសូត្រ ទោះមាន ឬ គ្មាន ក្រលំបាក

យ៉ាងណា ត្រូវតែតស៊ូឲ្យបាន ដើម្បីជោគជ័យទាំងការសិក្សា ជោគជ័យក្នុងគ្រួសារ និងជោគ

ជ័យក្នុងជីវិតផងដែរ ។

IMG_4812IMG_4905IMG_4859IMG_4810

*ខេត្ត កំពត និងព្រះសីហនុ, ថ្ងៃទី ១៤-១៥ ខែ មករា ឆ្នាំ ២០១៧

IMG_2725

នាព្រឹក ថ្ងៃ ១៤-១៥ ខែ មករា ឆ្នាំ ២០១៧ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)

សាខាខេត្តកំពង់ចាម បានដឹកនាំនិស្សិត ធ្វើដំណើរចុះទស្សនៈកិច្ចសិក្សា ទៅកាន់ តំបន់ទឹកដី

ភូមិសាស្រ្ត នៃរមណីយដ្ឋាន ឋានសួគ៌បូកគោ ទីរួមខេត្តកំពត ដើម្បីចុះកម្មសិក្សាស្រាវជ្រាវអំពី

ទីតាំង ភូមិសាស្រ្ត តំបន់ និងការអភិវឌ្ឍ របស់ទឹកដីនៃភ្នំបូកគោ និងបន្តដំណើរទស្សនៈកិច្ចនៅ

ខេត្តព្រះសីហនុ ដើម្បីអោយនិស្សិតជំនាន់ក្រោយបានដឹង និងស្គាល់ផងដែរ ។

IMG_2625IMG_2617IMG_2592IMG_2513

*ខេត្ត កំពង់ចាម, ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៦

នាព្រឹកថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២០១៦ សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)

ខេត្តកំពង់ចាម បានសហការជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដើម្បីធ្វើបទបង្ហាញអំពី៖

សិទ្ធិដីធ្លីក្នុងកម្ពុជា ដែលមានការចូលរួមដោយលោក អ៊ូន សុខជា ជានាយកប្រតិបត្តិនៃ

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច និងវាគ្មិនដែលអញ្ជើញមកពីមជ្ឍមណ្ឌលសិទ្ធ

មនុស្សកកម្ពុជា ព្រមទាំងមានការចូលរួមពីនិស្សិតជាច្រើនរូបផងដែរ និងមានការឆ្លើយ

នូវសំនួរយកនូវរង្វាន់ទុកជាវត្ថុអនុស្សាវរី ក្រោយពេលបទបង្ហាញត្រូវបានចប់ផងដែរ ។

13062181_10156787297905431_2314791575181172632_n13062231_10156787296435431_9117711587816159440_n13124455_10156787296980431_6382261514067050452_n13102793_10156787296520431_188649482646655005_n

*ខេត្ត កំពង់ចាម, ថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៦

សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពងចាម បានរៀបចំធ្វើការ

ប្រឡងជ្រើសរើសនិស្សិតឲ្យចូលរៀនថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី ១៤

និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី ៦ ក្នុងឆ្នាំសិក្សា២០១៥-២០១៦ ។ ការប្រឡងនេះ

ប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៦ ដែលមានការចូលរួមត្រួតពិនិត្យពី

មន្រ្តីនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ម៉ៅ ឌុង ជា

នាយកសាខា នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម និង

លោក ជុំ ឡាយ ជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច

ខេត្តបាត់ដំបងជាទីតាំងគោលផងដែរ ។

ដោយឡែក លោក ម៉ៅ ឌុង នាយកសាខា ក៏បានបន្ថែមទៀតថា ការប្រឡងនេះគឺដើម្បី

ទទួលស្គាល់ឈ្មោះពីក្រសួង គឺមានន័យថាពេលដែលប្អូនៗនិស្សិតសិក្សាចប់គ្រប់បួនឆ្នាំ

គឺប្អូនៗនិស្សិតនឹងទទួលចំណេះដឹង នឹងទទួលបានវិញ្ញាបនប័ត្រចំណេះដឹង ដែលទទួល

ពីក្រសួង ដូចនេះហើយប្អូនៗនិស្សិតត្រូវចូលរួមធ្វើការប្រឡងឲ្យបានគ្រប់ៗគ្នាសម្រាប់

ឆ្នាំសិក្សាដំបូងលោក ម៉ៅង ឌុងក៏បន្ថែមទៀតថា ប្អូនៗនិស្សិតត្រូវប្រឹងប្រែងរៀនសូត្រ

ក្រេបយកចំណេះដឹងទ្រឹស្តីនិងការអនុវត្តនិងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួនដើម្បីក្លាយខ្លួន

ជានិស្សិតមួយដែលមានសមត្ថភាព ចំណេះ ជំនាញគ្រប់គ្រាន់ដើម្បីបម្រើការងារក្នុងស្ថាន

ប័នឯកជន ស្ថានប័នរដ្ឋ និងដើម្បីប្រទេសជាតិទាំងមូលផងដែរ ។

ជាចុងក្រោលោកក៏បានថ្លែងជូនពរដល់ បុគ្គលិក និស្សិត សាស្រ្តាចារ្យទាំងអស់ទទួល

បានសុខភាពល្អ កំលាំងពលាំងមាំមួន ប្រកបកិច្ចការអ្វីឲ្យបានសម្រេច គ្រប់ភារកិច្ច ក្នុង

ឳកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ។

IMG_1845IMG_1747IMG_1872IMG_1742

*ខេត្ត កំពង់ចាម, ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៥

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ( UME ) សាខាខេត្តកំពង់ចាម បានរៀបចំកម្មវិធី

បាខែមកំពង់ចាម២០១៥ ជាឈ្មោះក្នុងសិក្ខាសាលាមួយ ដែលបានរៀបចំធ្វើឡើង នាព្រឹក

ថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ៧:៣០ នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម

មួន វាសនា  ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យ UME និង ទីប្រឹក្សាសម្តេចអគ្គមហា

ពញាចក្រី ហេង សំរិន និង លោក ម៉ៅ ឌុង នាយកសាខា និងលោក បេ ចន្ត្រា ជាសហប្រធាន

គណៈកម្មការរៀបចំកម្មវិធីបាខែមកំពង់ចាម២០១៥ ក្នុងគោលបំណងផ្តល់បទពិសោធន៍

និងចែករំលែកចំណេះដឹង ជុំវិញផ្នែកបច្ចេកវិទ្យា និងអាជីវកម្ម។

 

ឯកឧត្តម មួន វាសនា បានមានប្រសាសន៍ថាដើម្បីចូលរួម លើកកម្ពស់បច្ចេកវិទ្យា នៅក្នុង

ប្រទេសកម្ពុជា និងដើម្បីត្រៀមខ្លួនចូល សមាហរណកម្មអាស៊ាន នាចុងឆ្នាំ ២០១៥នេះ

ការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ចែករំលែកចំណេះដឹងជុំវិញបច្ចេកវិទ្យា

និងអាជីវកម្ម ដល់និស្សិត សាស្ត្រាចារ្យសាកលវិទ្យាល័យ UME និងសាកលវិទ្យាល័យនានា

រួមទាំងមន្ត្រីរាជការ បុគ្គលិកអង្គការ និងក្រុមហ៊ុនផ្សេងៗ ក្នុងខេត្តកំពង់ចាម ផងដែរ ដែល

កម្មវិធីនេះ ធ្វើរយៈពេល២ថ្ងៃ និងផ្តោតទៅលើប្រធានបទធំៗចំនួន៤ រួមមាន បច្ចេកវិទ្យា

អាជីពការងារ រចនាឆ្នៃប្រឌិត និងសហគ្រិនភាព ។

 

ឯកឧត្តម មួន វាសនា ក៏បានមានប្រសាសន៍បន្ថែមទៀតថា បាខែមកំពង់ចាម២០១៥ បាន

នាំយកក្រុមអ្នកជំនាញបច្ចេកវិទ្យា អ្នកជំនាញឆ្នៃប្រឌិត សហគ្រិនវ័យក្មេង អង្គការ សង្គមស៊ីវិល

សាស្ត្រាចារ្យ សិស្ស និងនិស្សិត ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងវិស័យបច្ចេក

វិទ្យា និងអាជីវកម្ម ដើម្បីត្រៀមខ្លួន សម្រាប់សមាហរណកម្ម អាស៊ាននាពេលខាងមុខ និងបាន

ចូលរួមចំណែកដើម្បីជួយដល់សង្គម និងកុមារកំព្រាចំនួន ៧៥ នាក់ ក្នុងខេត្តកំពង់ចាម ដែល

បានពាំនាំសម្ភារៈមួយចំនួន ថវិកា និងរបស់របរផ្សេងៗទៀត ដែលឧបត្ថម្ភពីសាកលវិទ្យាល័យ

UME បុគ្គលិក និស្សិត សមាគមអភិវឌ្ឍន៍យុវជនអាស៊ាន និងក្រុមបារខែមកម្ពុជា និងបានចូល

រួមចំណែកក្នុងការរើសសម្រាប់នៅទីធ្លា មជ្ឍមណ្ឌលកុមារកំព្រា និងនៅតាមដងផ្លូវមាត់ទន្លេរ

នៅទីរួមខេត្តកំពង់ចាមផងដែរ ៕

12342663_1653414131594285_3944687525766402675_n12348518_1653286534940378_878324150_n12308592_1653414044927627_3137978771280579342_n (1)

*ខេត្ត កំពង់ចាម, ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៥

UME_1

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ចាម បានធ្វើពិធីប្រកាសព័ត៌មានស្តីពី

ការប្រឡងជ្រើសរើស និស្សិតអាហារូបករណ៍ ដែលឧបត្ថម្ភដោយ សមាគមអភិវឌ្ឍយុវជនអាស៊ាន

សម្រាប់ឆ្នាំសិក្សា ២០១៥-២០១៦ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៤ ខែ តុលា ឆ្នាំ ២០១៥ នេះ

ក្រោមអធិបតីភាពខ្ពង់ខ្ពស់ លោក មួន វាសនា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន

និងជាប្រធានគណៈគ្រប់គ្រង នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)

ខេត្តកំពង់ចាម និងលោក ព្រីង សារ៉ាត់ ប្រធានសមាគមអភិវឌ្ឍន៍យុវជនអាស៊ាន ។

 

ពិធីប្រកាសនេះ ដើម្បីលើក ទឹកចិត្ត ដល់ សិស្ស-និស្សិតដែលមានឆន្ទៈខ្ពស់ ក្នុងការសិក្សារៀន

សូត្រក៏ដូចជា ការចូលរួមចំណែកលើកកម្ពស់ គុណភាពវិស័យអប់រំ និងបង្កើនធនធានមនុស្ស

នៅកម្ពុជា សាខាសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម បាន រៀបចំការប្រ

ឡងជ្រើសរើសនិស្សិត អាហារូបករណ៍លើឯកទេស គណនេយ្យ ធនាគារ ហិរញ្ញវត្ថុ គ្រប់គ្រង

គ្រប់គ្រងធនធានមនុស្ស គ្រប់គ្រងពាណិជ្ជកម្ម ទីផ្សារ ភាសាអង់គ្លេស ច្បាប់ ។ ល ។

 

នាព្រឹកថ្ងៃដដែលនេះក៏មានការចុះអនុសារណៈយោគយល់គ្នារវាង សាកលវិទ្យាល័យ គ្រប់គ្រង

និងសេដ្ឋកិច្ច ខេត្តកំពង់ចាម និង សមាគមអភិវឌ្ឍន៍យុវជនអាស៊ានផងដែរ ។ ស្ថិតក្នុងឱកាស

នោះ លោក ព្រីង សារ៉ាត់ ប្រធានសមាគមអភិវឌ្ឍន៍យុវជនអាស៊ានបានបង្ហាញពីសមាគម

AYDA មានទស្សនវិស័យរបស់ខ្លួនផ្តោត ទៅលើភាពចាំបាច់របស់យុវជនមា្នក់ៗដែលតម្រូវ

ឲ្យមានចំណេះជំនាញ និងការងារជាចាំបាច់ដើម្បីចិញ្ចឹមជីវិត និង គោលបំណង ចូលរួមលើក

កម្ពស់ វិស័យអប់រំនៅកម្ពុជាធ្វើយ៉ាងណាឲ្យយុវជនកម្ពុជាមានឱកាសទទួលបានការសិក្សា

កម្រិតឧត្តមសិក្សាជាអតិបរិមា ។ ក្នុងន័យនេះ សមាគម AYDA ធ្វើយ៉ាងណាឲ្យយុវជន

មា្នក់ៗមានឪកាសចូលររៀននៅសាកលវិទ្យា ល័យ។

ដោយឡែក ឯកឧត្តម មួន វាសនា  ក៏បានថ្លែងក្នុងឱកាសនេះថា នេះជាកិច្ចសហប្រតិបត្

តិការគ្នាថ្មីបន្ថែមទៀតរវាងសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ ចាម និង

សមាគមអភិវឌ្ឍន៍យុវជនអាស៊ានសំរាប់ជួយគាំទ្រផ្តល់អាហាររូបករណ៍១ផ្នែកធំ ដើម្បី ឲ្យ

ប្អូនៗ យុវជនដែលប្រទ្បងសញ្ញាបត្រ មធ្យសិក្សាទុតិយភូមិឆ្នាំនេះ បានទទួលឳកាសបាន

បន្តការសិក្សានៅសាកលវិទ្យាល័យឲ្យសម្រេចបានតាមគោលបំណងនៃក្តីសុបិន្តរបស់គេ

ម្នាក់ៗ ដើម្បីឲ្យយុវជន បាន ទទួលចំណេះដឹង ជំនាញ និងសមត្ថភាពការងារ ដើម្បី ចិញ្ចឹម

ជីវិត និងចូលរួមជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ចសម្រាប់គ្រួសារខ្លួនឯងព្រមទាំងទទួលបាន

ជោគជ័យនឹងក្លាយខ្លួនទៅជាអ្នកដឹកនាំបន្តវេន សំរាប់យុវជនជំនាន់ក្រោយៗនៃសង្គម

ជាតិយើងបន្តទៀត។

UME_2UME_3UME_4UME_5

*ខេត្ត កំពង់ចាម, ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៥

12032462_1631465607122471_1203562982_n

ប្រធានគណៈគ្រង់គ្រងសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម បាន

ចូលរួមសហការជាមួយ ស្ថាប័ន IDP Education ( Cambodia ) ដើម្បីរៀបចំធ្វើបទបង្ហាញស្តីពីការ

សិក្សានៅបរទេស នារសៀលថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៥ នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង

និងសេដ្ឋកិច្ចខេត្តកំពង់ចាម ដោយចូលរួមដោយ បុគ្គលិក សាស្រ្តាចារ្យ និងសិស្ស-និស្សិត ចំនួនប្រ

មាណ ១៨០ នាក៉។

កម្មវិធីនេះប្រព្រឹត្តិទៅ ក្រោមអធិបតីភាពខ្ពង់ខ្ពស់ ឯកឧត្តម មួន វាសនា ប្រធានគណៈគ្រប់គ្រង

សាកលវិទ្យាល័យ លោក ម៉ៅ ឌុង ជានាយកសាខា លោក លោក Say Savuth ជា Vbuild Leaders

បទបង្ហាញនេះផ្តល់ឪកាសសម្រាប់សិស្ស និស្សិតនិងអាណាព្យាបាលបានស្វែងយល់បន្ថែមពីប្រព័ន្ធ

អប់រំនៅបរទេសព្រមទាំងទទួលបាននូវព័ត៌មាននានាអំពី៖

- ការសុំទិដ្ឋាការ និងបែបបទចូលរៀននៅបរទេស

- បទពិសោធន៍ និងគ្រឹះសំខាន់ៗពីអតីតនិស្សិតដែលបានបញ្ចប់ការសិក្សានៅបរទេស

- អាហារូបករណ៍ពី អូស្រ្តាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា និង ណូវែលហ្សេឡង់

ផងដែរ ។

11998458_579981122140798_1613715296_n 12033523_1631465647122467_1833097928_n 12033769_1631465803789118_565583493_n

*ខេត្ត កំពង់ចាម, ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៥

UME Sarana 1

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម បានរៀបចំកម្មវិធី

ការពារសារណារបស់និស្សិត ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ នឹងបានធ្វើការចុះសិក្សាស្រាវ

ជ្រាវអស់រយៈពេលជាង១ខែលើប្រធានបទរបស់ខ្លួន ។

កម្មវិធីការពារសារណានេះ បានធ្វើឡើងនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខា

ខេត្តកំពង់ចាម ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មួន វាសនា ប្រធានគណៈគ្រប់គ្រងសាកល

វិទ្យាល័យ លោក អ៊ុក វណ្ណារ៉ា នាយកប្រតិបត្តិ ព្រមទាំងមានការចូលរួមពី សាស្ត្រាចារ្យដឹកនាំ

បុគ្គលិក និស្សិត ជាច្រើនរូបទៀត ។

 

នាយកប្រតិបត្តិ នៃសាកលវិទ្យាល័យ លោក អ៊ុក វណ្ណារ៉ា បានថ្លែងឲ្យដឹងថា សាកលវិទ្យាល័យ

បានប្រារព្ធធ្វើពិធី ការពារសារណាជាមួយនិស្សិត ចំនួន ២២៤ នាក់ក្នុងនោះ ស្រី ៩១ នាក់ លើ

ឯកទេស មានដូចជា៖ ១.ឯកទេសគ្រប់គ្រង, ២.ឯកទេសគណនេយ្យ, ៣. ឯកទេសទីផ្សារ,

៤. ឯកទេសព័ត៌មានវិទ្យា, ៥. ច្បាប់ និង ៦.ឯកទេសភាសារអង់គ្លេស ។

លោក អ៊ុក វណ្ណារ៉ា បន្តទៀតថា ពិធីការពារសារណាថ្ងៃនេះ គឺជាលទ្ធផលនៃការសិក្សាស្រាវជ្រាវ

របស់និស្សិតទាំង ៤៥ ក្រុម ដែលបានចំណាយរយៈពេល ជាង១ខែ ក្នុងការសិក្សាស្រាវជ្រាវ

លើប្រធានបទរបស់ខ្លួន បន្ទាប់ពីទទួលបានការណែនាំ ឲ្យចុះធ្វើការសិក្សាស្រាវជ្រាវដោយ

មានការឯកភាពជាមួយសាស្ត្រាចារ្យ ណែនាំ និងគណៈកម្មការវាយតម្លៃ សារណានិស្សិតនា

ពេលកន្លងមកនេះ ។ ការសិក្សាស្រាវជ្រាវនោះ ជាភស្តុតាងមួយ បញ្ជាក់ពីកិច្ចខិតខំយកចិត្

តទុកដាក់ របស់គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ក៏ដូចជាការចូលរួមរបស់និស្សិតដើម្បី

ឆ្លើយតប នូវបទដ្ឋានបច្ចេកទេស ដែលក្រសួងអប់រំយុវជន និងកីឡា បានកំណត់ក្នុងការជំរុញ

និងបង្កើនគុណភាព នៃការអប់រំនូវកម្រិតឧត្តមសិក្សា និងដើម្បីឆ្លើយតប ទៅនិងតម្រូវការ

ទីផ្សារការងារកម្រិតជាតិ និងអន្តរជាតិ៕

UME Sarana

*ខេត្ត កំពង់ចាម, ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៤

Background UME

សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម បានប្រារព្វពិធីប្រគល់

សញ្ញាបត្រដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី ៩,១០ និងជំនាន់ទី១១បរិញ្ញាបត្រ

ជំនាន់ទី៧ ទី៨ និងជំំនាន់ទី៩ និង បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៣ និងទី៤ សរុបចំនួន ៨៧៥

នាក់ ។

កម្មវិធីនេះប្រព្រឹត្តិទៅ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ឯក ឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត

ប្រធានគណៈកម្មាធិការអាហារូបរណ៍សិស្សនិស្សិត ក្រីក្រ សម្តេច អគ្គមហាសេណាបតី តេជោ

ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង លោកជំទាវ គឹម សេដ្ឋនី រដ្ឋ

លេខាធិការក្រសួង អប់រំយុវជន និង កីឡា, ឯកឧត្តម ជឹម លាវ អភិបាលរងខេត្តកំពង់ចាម

ឯកឧត្តមទុន ភក្តី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច និង ជាទី

ប្រឹក្សាផ្ទាល់់សម្តេច អគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

ព្រមទាំង មន្ត្រីអ្នកមុខអ្នកការ បុគ្គលិក សាស្រ្តាចារ្យ មាតាបិតា និស្សិត ក្នុងខេត្តកំពង់ចាម ជា

ច្រើននាក់បានអញ្ជើញចូលរូមផងដែរ ។

 

កម្មវិធី នេះបានប្រព្រឹត្ត ទៅដោយរលូន ក្រោមបរិយាកាស សប្បាយរីករាយ និងស្និទ្ធ ស្នាល

ក្រៃលែងថែម ទាំង មានការកោតសរសើរ ពីសំណាក់ គណៈធិបតី ភ្ញៀវកិត្តិយសក្នុងខេត្ត

កំពង់ចាម គ្រប់ស្រទាប់វណ្ណៈ ។

123

*ខេត្ត កំពត, ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៤

Kampot Photo certificate ceremony 2014-BBBBB

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ខកិច្ច (UME) សាខាខេត្តកំពត បាន ប្រារព្វពិធីប្រគល់

សញ្ញបត្រដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ រង ចំនួន ៣៤៦ នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន

៦៨៧ នាក់, បរិញ្ញាបត្រ ជាន់ខ្ពស់ចំនួន ១២៥ នាក់ សរុបទាំងអស់ចំនួន ១១៥៨ នាក់

ព្រមទាំង ពិធី សម្ភោធអាគារសិក្សា សាកលវិទ្យាល័យ UME សាខាខេត្តកំពត

ក្រោមអធិបតី ភាព ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មា ធិការ អាហារូបរណ៍

សិស្ស និស្សិត ក្រីក្រសម្តេចអគ្គមហាសេណាបតី តេជោ  ហ៊ុន សែន  និង សម្តេច កិតិ្តព្រឹទ្ធ

បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍ នា អនុរដ្ឋលេខាធិការក្រសួងអប់រំ

យុវជន និង កីឡា ព្រមទាំងអភិបាល នៃគណៈអភិ បាលខេត្តជាច្រើនរូបទៀត ។

កម្មវិធី នេះបានប្រព្រឹត្ត ទៅដោយរលូន ក្រោមបរិយាកា ស សប្បាយរីករាយ និងស្និទ្ធស្នាល

ក្រៃលែង ថែម ទាំង មានការកោតសរសើរ ពីសំណាក់គណៈធិបតីភ្ញៀវកិត្តិយស

សាស្រ្តាចារ្យ មាតាបិតានិស្សិត ផងដែរ ។

Kampot Photo certificate ceremony 2014-reetetKampot Photo certificate ceremony 2014-BigKampot Photo certificate ceremony 2014-SSSS

*ខេត្ត បាត់ដំបង, ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៤

UME Ceremony-ume2

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្ត បាត់ដំបង បាន ប្រារព្វពិធីប្រគល់សញ្ញ

បត្រដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាប័ត្រ និង បរិញ្ញាបត្រជាន់ខ្ពស់សរុបចំនួន ១៧៩៧ នាក់

ក្រោមអធិបតី ភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហា

រូបរណ៍ សិស្ស និស្សិត ក្រីក្រសម្តេចអគ្គមហា សេណាបតី តេជោ ហ៊ុន សែន និងសម្តេច

កិតិ្តព្រឹទ្ធ បណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន និង ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍ នា អនុរដ្ឋលេខាធិការក្រសួង

អប់រំយុវជន និងកីឡា, ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង

ឯកឧត្តម អ៊ុក វង្ស ប្រធានក្រុមការងារបក្សខេត្ត បាត់ដំបង ព្រមទាំង មន្រ្តីអ្នកមុខអ្នកការ

បុគ្គលិក សាស្រ្តាចារ្យ មាតាបិតា និស្សិត ជានច្រើននាក់បានអញ្ជើញចូលរូមផងដែរ ។ កម្ម

វិធីនេះបានប្រព្រឹត្ត ទៅដោយរលូន ក្រោមបរិយាកាស សប្បាយរីករាយ និងស្និទ្ធ ស្នាល ក្រៃ

លែងថែម ទាំង មានការកោតសរសើរពីសំណាក់គណៈធិបតី ភ្ញៀវកិត្តិ យសគ្រប់ស្រទាប់

វណ្ណៈផងដែរ ។

UME Ceremony-gUME Ceremony-hUME Ceremony-j

*ខេត្ត បាត់ដំបង, ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៥

DSC061581111111111

 

សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង បានអញ្ជើញតំណាង

នាយកប្រតិបត្តិនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពងចាម

ធ្វើការចូលរួមប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម សាកលវិទ្យាធិការ ទុន ភក្តី ជាមួយ

នាយក នាយករង និង បុគ្គលិក មកពីគ្រប់សាខាសាកលវិទ្យា UME ទាំង៨ខេត្តក្រុុង

ក្នុងគោលបំណង ដើម្បី ពង្រឹង និង លើកកម្ពស់ ការអប់រំថ្នាក់ ឧត្តមសិក្សាទាំង

នៅ UME ទីតាំងគោល និង គ្រប់សាខាសាកលវិទ្យាល័យ UME ទាំងអស់

ដើម្បីទទួលបានគុណភាព និង ប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

DSC0615633333333333DSC061572222222

DSC06159444444444

ព័ត៌មានបន្ថែម..