សិល្បៈមនុស្សសាស្រ្ត និងភាសាបរទេស

*សេចក្តីផ្តើម
មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស ត្រូវបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ​២០០៣ ក្នុងគោលបំណងដើម្បីធ្វើអោយកាន់តែប្រសើរឡើង នូវចំណេះដឹង លើផ្នែកភាសាបរទេស ជាពិសេស លើផ្នែកភាសាអង់គ្លេស ដល់និស្សិតខ្មែរ គ្រប់ៗរូប ដែលមានបំណងចង់ សិក្សាភាសានេះ។​ បរិញ្ញាបត្រភាសាអង់គ្លេស នេះតម្រូវអោយនិស្សិត សិក្សារយៈពេល ៤ឆ្នាំ និង រយៈពេល២ ឆ្នាំសម្រាប់ និស្សិតបរិញ្ញបត្ររង ព្រមទាំងចុះអនុវត្តន៍ផងដែរ ។​ ជំនាញភាសាអង់គ្លេសនេះ ធ្វើអោយនិស្សិតទទួលបាន អាជីពមូយច្បាស់លាស់ សម្រាប់យកទៅបម្រើ ការងារជូនសង្គមជាតិ ក៍ដូចជា ងាយស្រួលក្នុងការទំនាក់ទំនង ក្នុងការ ងារ ពាណិជ្ជកម្ម និង កិច្ចការផ្សេងៗទៀត។
*បេសកកម្ម
មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស បេ្តជ្ញាផ្តល់នូវចំណេះ ដឹង ជំនាញវិជ្ជាជីវៈខាងផែ្នកអប់រំ ចិត្តសាស្រ្តសង្គម ការទំនាក់ទំនង និងភាសាជាតិ អន្តរ ជាតិដើម្បីលើកកម្ពស់សេដ្ឋកិច្ចរស់នៅរបស់និស្សិតតាមរយៈការប្រើបា្រស់នូវចំណេះ ដឹងនិងធនធានប្រកបដោយចីរភាព ក្នុងការអភិវឌ្ឍប្រទេសជាតិ និងកិច្ចសហប្រតិ បត្តិការនៅលើសាកលលោកបែបសន្តិសហវិជ្ជមាន ។
* គោលបំណង
ផ្ដល់ឲ្យនិស្សិតនូវចំណេះដឹង ចំណេះធ្វើ និង ជំនាញវិជ្ជាជីវៈច្បាស់លាស់ ក្នុងការអប់រំ ទំនាក់ទំនងនិងភាពជាអ្នកដឹកនាំប្រកបដោយទេព្យកោសល្យខ្ពស់ ។ និស្សិតក្រោយ ពីបានបព្ចាប់ការសិក្សារយៈពេលបួនឆ្នាំនេះនឹងក្លាយទៅជា៖
-គ្រូបង្រៀនភាសាជាតិអន្តរជាតិមួយរូបដែលមានជំនាញនិងវិជ្ជាជីវៈច្បាស់លាស់
-អ្នកជំនាញបកប្រែភាសា
-មគ្គុទេសក៍ទេសចរណ៍
-អ្នកចិត្តសាស្រ្តអប់រំ
-អ្នករៀបចំកម្មវិធីសិក្សា
-លើកកំពស់ការយល់ដឹង និងការសិក្សាស្រាវជ្រាវរបស់និស្សិតតាមរយៈភាសា បរទេស
-អ្នកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍សហគមន៍
-អ្នកគ្រប់គ្រងកម្មវិធីអប់រំ អ្នកសម្របសម្រួលកម្មវិធី និងអ្នកអប់រំសហគមន៍
-ធានាបាននូវការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយប្រកបដោយគុណភាព
-អ្នកនិពន្ធ
-អ្នកសារព័ត៌មាន
*ជំនាញជ្រើសរើស

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>