សាវតារបស់សាកលវិទ្យាល័យ

UME President copy

 

១-ប្រវត្តិរបស់សាកលវិទ្យាល័យ

- ឆ្នាំ ១៩៩៨ មជ្ឈមណ្ឌលបណ្តុះ បណ្តាលជំនាញជាន់ខ្ពស់ ដែលភាសាអង់គ្លេសហៅថា មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញជាន់ខ្ពស់ បាត់ដំបង Battambang High Education Center (BHEC) ត្រូវបានបង្កើតឡើងដោយស្ថាបនិកមួយរូបគឺ លោក ទុន ភក្តី ដែលទើបតែបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវេទ មហាឬស្សី ស្រុកកំចាយមា ខេត្តព្រៃវែង សាកលវិទ្យាល័យនេះមានការគាំទ្រ ពីសម្តេច ជា ស៊ីម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស ខេង និង អង្គការ AACF អូស្រ្តាលី។ ហើយមជ្ឈមណ្ឌលនេះ មានទីតាំងក្នុងផ្ទះល្វែងមួយដែលស្ថិតនៅខាងត្បូងអនុវិទ្យាល័យ សោហឺ តាមបណ្តាយផ្លូវលេខ ១ ត្រើយខាងលិចស្ទឹងសង្កែ ខេត្តបាត់ដំបង ។ កំឡុងពេល នៃការចាប់ផ្តើមនេះ មជ្ឈមណ្ឌល មានសាស្ត្រាចារ្យ ១ នាក់ និងនិស្សិតសរុបចំនួន ២៥ នាក់ដែល បានទទួលការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង លើឯកទេសគណនេយ្យ ។
- ឆ្នាំ ២០០០ មជ្ឈមណ្ឌល បានប្រែក្លាយទៅជា វិទ្យាស្ថានគ្រប់គ្រង និងសេដ្ឋកិច្ច ដែល ភាសាអង់គ្លេសហៅថា Institute of Management and Economics (IME) តាមអនុក្រឹត្យលេខ ៤៣ អនក្រ. បក ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០០០ ដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា។ IME មានទីតាំងដំបូងស្ថិតនៅអាគារវីឡាមួយខ្នង ខាងជើងផ្សារលើដែល មាននិស្សិតចំនួន ៨៦ នាក់ សាស្ត្រាចារ្យ ១២ នាក់ និងបុគ្គលិកចំនួន ១០ នាក់ហើយកម្រិត សិក្សាមានចាប់ពីថ្នាក់ បរិញ្ញាបត្ររង និង បរិញ្ញាបត្រ ព្រមទាំងមានវគ្គខ្លីៗជាច្រើន ។ នៅឆ្នាំ ២០០២ IME បានផ្លាស់មកទីតាំងថ្មី ដែល មានលក្ខណៈស្តង់ដារ ធំទូលាយស្ថិតនៅខាង លិចវិទ្យាល័យ នេត យ៉ង់ អាគារលេខ ៧៤ ក្រុមទី ៤ នៅក្នុងភូមិព្រែកព្រះស្តេច ឃុំព្រែក ព្រះស្តេច ស្រុកបាត់ដំបង ខេត្តបាត់ដំបង ដែលមាននិស្សិតជាង ៥០០ នាក់ សាស្ត្រាចារ្យ ២៦ នាក់ បុគ្គលិក ២៣ នាក់ ។
-ឆ្នាំ ២០០៣ វិទ្យាស្ថាន​គ្រប់គ្រង​ និង​សេដ្ឋកិច្ច​សាខា​ខេត្ត​កំពង់ចាម​ត្រូវ​បាន​ បង្កើត​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​និង​ត្រូវ​បាន​ទទួលស្គាល់​និង​អនុម័ត​ ជា​ផ្លូវការ​ដោយ​ប្រកាស​លេខ 221 អ​យក​។ ប្រ​ក​ដែល​បាន​ចេញ​នៅ​ថ្ងៃទី ២៦ ខែ​កុម្ភៈ​ឆ្នាំ២០០៤ បច្ចុប្បន្ន​នេះ​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​សាខា​ខេត្ត​កំពង់ចាម ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ៧ ភូមិ​បឹង​ស្នាយ ​សង្កាត់​សំបួរ​មាស ​ក្រុង​កំពង់ចាម ​និង​ខេត្តកំពង់ចាម​ ចុះពីស្ពានគីហ៊្សូណាចំងាយប្រហែល ១ គីឡូម៉ែត្រ ជាប់នឹងឃ្លាំងស្រាបៀរអង្គរ។-ឆ្នាំ ២០០៦ ដោយមានកំណើននិស្សិតកាន់តែច្រើនឡើង ៗ IME បានប្រែក្លាយទៅជា សាកលវិទ្យាល័យគ្រប់គ្រងនិង សេដ្ឋកិច្ច ឈ្មោះជាអង់គ្លេសហៅថា University of Management and Economics (UME) តាមអនុក្រឹត្យ លេខ ២៥ អនក្រ.បក ចុះ ថ្ងៃទី ០៧ ខែមីនា ២០០៦ ដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ។ UME មានទីតាំងស្ថិតនៅ អាគារលេខ ៧៤ ក្រុមទី ៤ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះ ស្តេច ក្រុងបាតដ់បំង ខេត្តបាត់ដំបង ដែលមាននិស្សិត សរុប ៣៣៣៥ នាក់ សាស្ត្រាចារ្យ ៩៨ នាក់ បុគ្គលិក ៦០ នាក់ ។ បច្ចុប្បន្ននេះ UME ផ្តល់ជូននូវកម្រិតសិក្សាចាប់ពីថ្នាក់ឆ្នាំ សិក្សាមូលដ្ឋាន បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត លើមហាវិទ្យាល័យទាំង ៥ សំខាន់ៗដូចជា ៖ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា មហាវិទ្យាល័យនីតិសាស្រ្ត និងសេដ្ឋកិច្ច និង មហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទព្រម ទាំងវគ្គសិក្សាជំនាញខ្លីៗ ជាច្រើនទៀត ។

២-ទស្សនៈវិស័យ

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ប្តេជ្ញាបណ្តុះបណ្តាលនិស្សិតឲ្យមានគុណភាព សមត្ថភាព និងក្រមសិលធម៌នៅក្នុងកំរិតជាតិ និងអន្តរជាតិ ។

៣-បេសកកម្ម

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច បាននឹងកំពុងអភិវឌ្ឍន៍ធនធានមនុស្សឲ្យមានជំនាញ វិជ្ជាជីវៈ និងការស្រាវជ្រាវច្បាស់លាស់ ប្រកបដោយគុណភាព និងសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលរួមលើកកំពស់សេដ្ឋកិច្ចរស់នៅ និងក្រិត្យានុភាពប្រទេសជាតិតាមរយៈការអប់រំ និងកិច្ចសហប្រតិបត្តិការលើជាតិ-អន្តរជាតិ ផ្អែកទៅលើគោលការណ៍ សន្តិភាព អភិបាលកិច្ចល្អ និងអហិង្សាធម៌ជាមូលដ្ឋាន ។

៤-អត្ថប្រយោជន៍

សិក្សានៅ UME និស្សិតនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖

  • សិក្សាជាមួយនឹងសាស្រ្តាចារ្យល្បីៗ ដែលបានបញ្ចប់ការសិក្សាពីបរទេស ថ្នាក់បណ្ឌិត និងអនុបណ្ឌិត និងមានបទពិសោធន៍បង្រៀនឆ្នាំស្របតាមនិយាមគរុកោសល្យ ។​​​​​​​​​​​​​​
  • មានអាគារផ្ទាល់ខ្លួន បន្ទប់ធំទូលាយ បណ្ណាល័យស្ថានទូតអាមេរិកសម្រាប់ស្រាវជ្រាវ ប្រើប្រាស់អ៊ីនធើណែត និងបំពាក់នូវសម្ភារៈទំនើបៗដូចជា៖ LCD Projector និងបន្ទប់កុំព្យូទ័រសម្រាប់អនុវត្តផង ។
  • មានបន្ថែមការសិក្សាភាសអង់គ្លេសជាមួយគ្រូជនជាតិបរទេសរយៈពេលបីឆ្នាំ ដោយឥតគិតថ្លៃ ជំនាយវគ្គខ្លី វគ្គកុំព្យូទ័រកំរិតខ្ពស់ និងសិក្ខាសាលាជាច្រើនផ្សេងទៀត ។
  • ចំពោះនិស្សិតសិក្សា ២ មហាវិទ្យាល័យក្នុងពេលតែមួយនឹងទទួលបានការបញ្ចុះតម្លៃ ៥០% នៃមហាវិទ្យាល័យទី ២ ។
  • មានដំណើរទស្សនៈកិច្ចសិក្សាជារៀងរាល់ឆ្នាំ រួមជាមួយសកម្មភាពកីឡា និងសកម្មភាពសង្គមផ្សេងៗទៀត ។
  • និស្សិតដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សា សាកលវិទ្យាល័យនឹងជួយរកការងារឲ្យនិស្សិតធ្វើជាមួយប្រាក់បៀវត្សសមរម្យ ។

៥-គោលដៅ

  • ដើម្បីបង្កើនចំណេះដឹងក្នុងការគ្រប់គ្រងអភិបាលកិច្ចល្អគណនេយ្យភាពនិងតម្លាភាពក្នុងឧត្តមសិក្សា
  • ដើម្បីបង្កើនឲ្យខ្លាំងកម្មវិធីសិក្សាទៅនឹងតម្រូវការទីផ្សារ។
  • ការអភិវឌ្ឍសមត្ថភាពបុគ្គលិកនិងគ្រូបង្រៀន
  • ដើម្បីបង្កើនការស្រាវជ្រាវក្នុងវិស័យវិទ្យាសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
  • ដើម្បីពង្រឹងគុណភាពនៃការសិក្សារបស់សិស្សនិស្សិត
  • ដើម្បីពង្រឹងគុណភាពនៃការបង្រៀនរបស់គ្រូ។
  • ដើម្បីការគោរពការអនុវត្តជាការងារជាក្រុមយ៉ាងមានប្រសិទ្ធិភាព
  • ក្នុងការផ្តល់អាហារូបករណ៍សម្រាប់សិស្សនៅសាកលវិទ្យាល័យ
  • ដើម្បីបន្តដើម្បីធានាគុណភាពនៃការសិក្សារបស់និស្សិត
  • ដើម្បីបង្កើនការរៀន សមា្ភរៈ និងរុក្ខជាតិរាងកាយ។
  • ដើម្បីបង្កើនការផ្តល់សេវាអប់រំ។
  • ដើម្បីពង្រីកការងារនិស្សិតនៅលើទីផ្សារក្នុងអាជីព
  • ដើម្បីចូលរួមនិងជំរុញក្នុងសហគមន៍។
  • ដើម្បីធានាការគ្រប់គ្រងថវិកាប្រកបដោយប្រសិទ្ធភាព។
  • ដើម្បីធានាការវាយតម្លៃ គុណភាព ផ្ទៃក្នុងដោយមានតម្លាភាពនិង untrendy

៦-គុណតម្លៃ

គុណតម្លៃ

 

៧-ពាក្យស្លោក

ពាក្យស្លោក

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>