ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង

English for Communication copy
 

១.គោលបំណងនៃការសិក្សា
កម្មវិធីនេះរៀបចំសម្រាប់និស្សិតដែលសិក្សាឯកទេសភាសាអង់គ្លេសសម្រាប់ទំនាក់ ទំនងពីព្រោះ កម្មវិធីនេះផ្តោតសំខាន់ទៅលើចំណេះដឹងទូទៅដូចជា៖ ការសិក្សាភាសា អង់គ្លេសទូទៅ អក្សរសិល្បិ៍នៅតំបន់អាស៊ីនិងបស្ចឹមប្រទេស ការសិក្សាពីវប្បធម៌នានា នៅលើសាកលលោក ការសិក្សាពីមូលដ្ឋាននៃការសរសេរភាសាអង់គ្លេស សិល្បៈក្នុង ការទំនាក់ទំនង និងការនិយាយជាសាធារណៈ។ ម្យ៉ាងវិញទៀត កម្មវិធីសិក្សានេះនឹង អាចធ្វើឲ្យនិស្សិតដែលបានបញ្ចប់ការសិក្សារយៈពេល ៤ ឆ្នាំ ក្លាយទៅជាគ្រូបង្រៀន ភាសាអង់គ្លេសទូទៅ និងភាសាអង់គ្លេស សម្រាប់ ទំនាក់ទំនង អ្នកបកប្រែ ភាសា ឬ អាចជា អ្នកសម្របសម្រួលប្រកបដោយវិជ្ជាជីវៈ ។ លើសពីនេះទៅទៀត កម្មវិធីសិក្សា នេះ នឹងជួយឲ្យនិស្សិតយល់ដឹងកាន់តែច្បាស់ពីប្រភពដើមនៃការទំនាក់ទំនង នៅលើ សាកលលោក ដោយប្រៀបធៀបទៅនឹងការវិវត្តរាល់ដំណាក់កាលនីមួយៗ ។
២.ឱកាសការងារនិងការបន្តការសិក្សា
ក្រោយពីបញ្ចប់ការសិក្សាឯកទេសនេះ និស្សិតនឹង អាចយកចំណេះដឹង និងជំនាញ វិជា្ជជីវៈទាំងឡាយទៅប្រើប្រាស់និងអនុវត្តការងារ នៅតាមក្រុមហ៊ុន អង្គការជាតិ-អន្តរ ជាតិ និង សហគា្រសដែលកំពុងតែប្រតិបត្តិការរបស់ខ្លួនដែលពាក់ពន្ធ័ទៅនឹងវិស័យ ភាសាអង់គ្លេស បែបទំនាក់ទំនង ប្រកបដោយ ជោគជ័យ និងមានសមត្ថភាពខ្ពស់ក្នុង ការងារ ស្របទៅនឹងកាលៈទេសៈរបស់ ប្រទេសកម្ពុជាដែលជាប្រទេសមួយ មានសេ ដ្ឋកិច្ចរីកចំរើនដោយពឹងផ្អែកទៅលើវិស័យឧស្សាហកម្ម កសិកម្ម តាមរយៈការទាក់ ទាញវិនិយោគិន បរទេស ឲ្យមកធ្វើការវិនិយោគដោយផ្អែកលើការទំនាក់ទំនង ។ ម្យ៉ាង វិញទៀត និស្សិតដែលបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រហើយ អាចបន្តការ សិក្សាលើ ឯកទេសនេះ នៅថ្នាក់ក្រោយឧត្តមសិក្សាបានយ៉ាងងាយស្រួល ។
៣.រចនាសម្ពន្ធ័កម្មវិធីសិក្សា

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>