កម្មវិធីនេះ រៀបចំសម្រាប់និស្សិតដែលសិក្សាផ្នែកឯកទេស អ្នកបកប្រែភាសាអង់គ្លេ ស ពីព្រោះកម្មវិធីនេះ ផ្តោតសំខាន់ទៅលើចំណេះដឹងទូទៅដូចជា៖ ការសិក្សាភាសា អង់គ្លេសទូទៅ អក្សរ សិល្បិ៍នៅតំបន់អាស៊ីនិងបស្ចឹមប្រទេស ការសិក្សាពីវប្បធម៌នា នានៅលើសាកលលោក ការសិក្សាពីមូលដ្ឋាននៃការសរសេរភាសាអង់គ្លេស សិល្បៈ ក្នុងការទំនាក់ទំនង ការនិយាយជាសាធារណៈ មូលដ្ឋាននៃការបកប្រែពីភាសាខ្មែរមក ជាភាសាអង់គ្លេស និងពីអង់គ្លេសមកជាខ្មែរ និងការបកប្រែបណ្តេញ-បណ្តាក់។ លើ សពីនេះនិស្សិតនឹងបានសិក្សាពីមូលដ្ឋានគ្រឹះនៃការទំនាក់ទំនងនិង ការនិ យាយជា សាធារណៈ ។ ម្យ៉ាងវិញទៀត កម្មវិធីសិក្សានេះនឹងប្រែក្លាយនិស្សិតដែលបានបញ្ចប់ ការសិក្សារយៈពេល៤ ឆ្នាំ ឲ្យទៅជាគ្រូបង្រៀនភាសា អ្នកទំនាក់ទំនង អ្នកបកប្រែភា សា ឬក៏ អ្នកសម្របសម្រួលប្រកបដោយវិជ្ជាជីវៈ ។ លើសពីនេះទៅទៀតកម្មវិធីសិក្សា នេះនឹងជួយឲ្យនិស្សិតយល់ដឹងកាន់តែច្បាស់ពីប្រភពដើមនៃការទំនាក់ ទំនងនៅលើ សាកលលោក នេះដោយធៀបទៅនឹងការវិវត្តរាល់ដំណាក់កាលនីមួយៗ ។ |
Leave a Reply