ការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

Foundation Year Office

 

លក្ខខ័ណ្ឌចុះឈ្មោះចូលសិក្សា
-ត្រូវមានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬ សញ្ញប័ត្រមានតំលៃស្មើ
-ការជ្រើសរើសចូលសិក្សាតាមរូបភាពពីរ:
១- ការជ្រើសរើសតាមព្រឹត្តិបត្រពិន្ទុប្រលងមធ្យមសិក្សាទុតិយភូមិចំពោះបេក្ខជន មានសញ្ញា ប័ត្រទុតិយភូមិចាប់ពីឆ្នាំ២០០២
២-ការជ្រើសរើសតាមរយៈការប្រលងតេស្តចំពោះបេក្ខជនមានសញ្ញាប័ត្រមុនឆ្នាំ ២០០២ ។
-បេក្ខជនត្រូវបំពេញសុំណុំឯកសារពាក្យចូលរៀនដោយមានចុះហត្ថលេខាត្រឹមត្រូវ និងភ្ជាប់ជា មួយនូវៈ
១- សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាប័ត្រមានតំលៃស្មើ ឬ ព្រត្តិបត្រពិន្ទុ ច្បាប់ថតចំ លងដែលមានបញ្ជាក់ពីសាលាក្រុងត្រឹមត្រូវ ។
២- រូបថត ៤ x ៦
*​ លក្ខខ័ណ្ឌផ្ទេរការសិក្សា
១- ការទទួលនិស្សិតផ្ទេរចូល
និស្សិតដែលផ្ទេរចូលមកសិក្សានៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចត្រូវមាន ភ្ជាប់មកជាមួយនូវៈ
- សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាប័ត្រមានតំលៃស្មើ ឬ ព្រត្តិបត្រពិន្ទុច្បាប់ថតចំលងដែលមានបញ្ជាក់ពីសាលាក្រុងត្រឹមត្រូវ ។
- វិញ្ញាប័នប័ត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
២-ការផ្ទេរចេញ
និស្សិតដែលផ្ទេរចេញពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចត្រូវបំពេញនូវ លក្ខ-ខ័ណ្ឌដូច ខាងក្រោមៈ
- បានបង់ថ្លៃការសិក្សាគ្រប់តាមការកំណត់របស់សាកលវិទ្យាល័យ
- មិនមានជំពាក់សៀវភៅបណ្ណាល័យ
- បានបំពេញសំណុំបែបបទផ្ទេរការសិក្សាត្រឹមត្រូវ ។
*ការទទួលស្គាល់ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
សាកលវិ ទ្យាល័យក៏បានបង្កើត ដេប៉ាតឺ ម៉ង់ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និង កីឡា តាមសេចក្តីប្រកាស លេខ ៣២៩ អយក.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០៦ ដែលមានកាតព្វកិច្ច ទទួលខុសត្រូវបណ្តុះបណ្តាលនិស្សិត លើជំនាញជាមូល ដ្ឋានសំរាប់បន្តការសិក្សយកជំនាញានៅឆ្នាំទី២ ចូលឆ្នាំទី២ លើមហាវិទ្យាល័យដែលខ្លូនចង់បាន។
*រចនាសម្ព័ន្ធថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>