គ្រប់គ្រងទីផ្សារ

*គ្រប់គ្រងទីផ្សារ

១.សេចក្តីផ្តើម
កម្មវិធីនេះរៀបចំសម្រាប់និស្សិតដែលចាប់អារម្មណ៍ក្នុងការងារគ្រប់គ្រង និងការសិក្សាពី ជំនាញដោះស្រាយបញ្ហា ដែលនាំឲ្យពួកគេអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវសម្រាប់ បរិយាកាសអាជីវកម្មដែលមានការផ្លាស់ប្ដូរ ។ វាត្រូវបានរៀបចំឡើងដើម្បីឲ្យ និស្សិតមាន ជំនាញដឹកនាំនិងចិត្តសាស្រ្ដដែលត្រូវការចាំបាច់ក្នុងអង្គភាពជំនួញតាំងពីបុរាណនិងទំនើប ។ វាសង្កត់ធ្ងន់ទៅលើការអនុវត្តថ្មីៗចំពោះសមត្ថភាពនៃផ្នែកបច្ចេកទេស ដែលផ្ដល់ឲ្យនិ ស្សិតនូវជំនាញចាត់ចែងបង្កើត គោលដៅ និងសកម្ម ភាព ។ និស្សិតអាចទទួលបានចំណេះ ដឹងជាមូល ដ្ឋាននៃការគ្រប់គ្រងនិងចំណុចផ្សេងៗនៃការអនុវត្ដការងារគ្រប់គ្រង ហើយទ ទួលបាននូវបទពិសោធន៍អនុវត្ដក្នុងបរិបទជាក់ស្ដែង ។ និស្សិតអាចទទួលបាននូវជំនាញ ដែលអ្នកគ្រប់គ្រងត្រូវការរួមមាន៖ ជំនាញអនុវត្ត ការវិភាគបញ្ហា គ្រប់គ្រង ការយល់ដឹង ពីការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងក្នុងផ្នែកសេដ្ឋកិច្ច សង្គមនិងបរិស្ថាន ។
២.ឱកាសការងារ
កម្មវិធីនេះរៀបចំ ឡើងដើម្បីផ្តល់ និងអភិវឌ្ឍទស្សនៈដល់និសិ្សតទាក់ទងនឹង ម៉ាឃីតធីង និងតួនាទីនៃការគ្រប់គ្រងម៉ាឃីតធីង ជាមួយ អតិថិជន ឧស្សាហកម្ម ហិរញ្ញវត្ថុ សេវាកម្ម អង្គភាពរកប្រាក់ចំណេញ ជាមួយនឹងការប្រើប្រាស់ម៉ាឃីតធីងក្នុងលក្ខណៈយុទ្ធសាស្រ្ត ។ វាមានគោលដៅដើម្បីបង្កើតតួនាទីនៅ ក្នុងផ្នែកម៉ាឃីតធីង។ កម្មវិធីនេះរៀបចំ សម្រាប់ និស្សិតដែលមានចំណាប់អារម្មណ៍ក្នុងការងារដូចជា៖ ការលក់ ការផ្សព្វផ្សាយ ការផ្ដល់សេ វាកម្មការបែងចែកផលលិតផល ការស្រាវជ្រាវ និងការធ្វើផែនការសម្រាប់ផ្នែ កអាជីវកម្ម និងផ្នែកសាធារណៈ។ វាថែមទាំងផ្ដល់ឲ្យនិស្សិតនូវគតិគន្លឹះនិងវិធីសាស្រ្ដនៃការ វិភាគក្នុង ផ្នែកម៉ាឃីតធីង។ ជំនាញនេះសង្កត់ធ្ងន់ទៅលើការយល់ដឹងពីតម្រូវការរបស់អតិថិជនការ ផ្គត់ផ្គង់ ការអភិវឌ្ឍ ច្នៃប្រឌិតផលិតផល ឬសេវាកម្ម ការបង្កើតនិងការអនុវត្តផែនការម៉ា ឃីតធីង ការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងការរៀបចំគម្រោងសកម្មភាព ម៉ាឃីតធីងសម្រាប់ពេលអនាគត ។
៣.តួនាទី និង ការទទួលខុសត្រួវរបស់ព្រឹទ្ធបុរស
-ផ្តួចផ្តើមរៀបចំកម្មវិធីសិក្សារបស់ដេប៉ាតឺម៉ង់
-ចូលរួមរៀបចំផែនការសកម្មភាពរបស់ដេប៉ាតឺម៉ង់
-រៀបចំ និងកែតម្រូវអភិវឌ្ឍន៍កម្មវិធីសិក្សា និង ឯកសារបង្រៀន ក្នុងដេប៉ាតឺម៉ង់ឲ្យស្របទៅ តាមតម្រូវការទីផ្សារជាក់ស្តែង
-ការគ្រប់គ្រងធនធានសាស្រ្តាចារ្យក្នុងដេប៉ាតឺម៉ង់
-ចូលរួមវាយតម្លៃគុណវុឌ្ឍិ និងការបង្រៀនរបស់សាស្រ្តាចារ្យក្នុងដេប៉ាតឺម៉ង់
-ស្នើរប្រធានបទចាត់តាំងគ្រួឧទ្ទេសសម្រាប់ដឹកនាំនិស្សិតចុះទស្សនកិច្ចសិក្សា
-សុំចាត់តាំងសាស្រ្តាចារ្យដឹកនាំសារណា និងសាស្រ្តាចារ្យដឹកនាំរបាយការណ៍ចុះកម្មសិក្សារបស់និស្សិត
-ស្នើសុំចាត់តាំងសាស្រ្តាចារ្យក្នុងគណៈកម្មការការពារសារណា
-រៀបចំធ្វើសិក្ខាសាលានានា ដែលទាក់ទងការពង្រីកចំណេះដឹង ចំណេះធ្វើរបស់និស្សិតក្នុង ដេប៉ាតឺម៉ង់
-ចូលរួមធ្វើសកម្មភាពការងារដែលទាក់ទងនិងដេប៉ាតឺម៉ង់រួមមាន ការរៀបចំ Prospectus សៀវភៅតាមដានអវត្តមានសាស្រ្តាចារ្យ សៀវភៅតាមដានអវត្តមាននិស្សិត សៀវភៅតាមដាន ID និង សៀវភៅចុះសកម្មភាព បង្រៀនរបស់សាស្រ្តាចារ្យ
-ការរៀបចំព្រឹត្តិបត្រ័ មហាវិទ្យាល័យ និងការងារ សម្របសម្រួលផេ្សងៗទៀត
-បំពេញការងារដែលព្រឹទ្ធបុរស និងព្រឹទ្ធបុរសរងដាក់ជូន
-ចូលរួមផ្សព្វផ្សាយអំពីព័ត៌មានរបស់មហាវិទ្យាល័យ និងសាកលវិទ្យាល័យ ជូនដល់និស្សិត
-ជាអ្នកតំណាងឲ្យដេប៉ាតឺម៉ង់សម្រាប់ទំនាក់ទំនងជាមួយស្ថាប័នខាងក្រៅ
៤.រចនាសម្ព័ន្ធដេប៉ាដឺម៉ង់

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>