សកម្មភាព

*ខេត្ត កំពង់ចាម, ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៥

1

នាព្រឹកថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ៨ៈ០០ ដល់ ១១ៈ៣០ នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម បានរៀបចំកម្មវិធីចាប់ឆ្នោតជ្រើសរើសគ្រឹះស្ថានឧត្ដមសិក្សារបស់និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឆ្នាំសិក្សា2015-2016 ក្រោមអធិបតីភាពឯកឧត្ដម ហាក់ សុទ្ធា តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណ:កម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងមានការចូលរួមពីមសិស្ស-និស្សិតចូលរួមជាង ១៥០ ដែលអញ្ជើមមកដើម្បីចាប់ឆ្នោតទទួលអាហារូបករណ៍ផងដែរ ។

234

*ខេត្ត កំពង់ចាម, ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៥

11874211_1617848328484199_1705742564_n

សកម្មភាពកម្មករកំពុងស្វិតស្វាញដៃជើងដើម្បីសាងសង់អាគារអន្តេរវិសិកដ្ឋាន ចំនួន ពីរ បន្ទប់បន្ថែមទៀត ដើម្បីជាតំរូវការរបស់សិស្ស-និស្សិតនារីក្រីក្រ ដែលគ្មានលទ្ធភាពបង់ថ្លៃផ្ទះស្នាក់នៅ មកពីតាមបណ្តាខេត្តនានា និងក្នុងទីរួមខេត្តផងដែរ ។ 
ដោយមានការកើនឡើងពីសិស្សប្រឡងសញ្ញាបត្រទុតិយភូមិ មានចំនួន ៧០% ដែលជាប់បាក់ឌុបនោះ គណគ្រប់គ្រងសាកលវិទ្យាល័យ និងអង្គការ HCP អូស្ត្រាលី (ម្ចាស់ជំនួយពី Mr Johnhttps://www.facebook.com/john.humphreys99 ក៏បន្តសហការគ្នាធ្វើការសាងសង់អាគារអន្តេរវិសិកដ្ឋានបន្ថែមដើម្បីទុកបម្រុងសម្រាប់សិស្សដែលមានបំណងចង់ស្នាក់នៅសម្រាប់ឆ្នាំសិក្សាថ្មី ២០១៥-២០១៥ នេះផងដែរ ។
បញ្ជាក់៖ សិស្សានុសិស្សដែលគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ថ្លៃសិក្សា ឬ បង់ថ្លៃស្នាក់នៅសូមទំនាក់ទំនងមកកាន់សាខាសាកលវិទ្យាល័យ ឬ លោក ឡន ជាជំនួយការរបស់លោក John តាមរយៈលេខទូរស័ព្ទ៖ 096 7349 098 ឬ តាមរយៈ Facebook https://www.facebook.com/john.humphreys99
https://www.facebook.com/lawnkeathcp.keat
សូមអរគុណ!!!

12041979_762762733849953_129748895_n12041681_762762367183323_906230232_n12033318_762762750516618_980346366_n12030698_762762407183319_438458498_n

*ខេត្ត កំពង់ចាម, ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៤

11874211_1617848328484199_1705742564_n
គណៈគ្រង់គ្រងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម បានចូលរួមសហការជាមួយដៃគួអង្គការ HPC អូស្រ្តាលី បានរៃអង្គាស់ប្រាក់ពីសប្បុរសធម៌នៅអូស្រ្តាលី ដើម្បីកសាងអន្តេរវសិកដ្ឋានសម្រាប់នារី ដែលខ្វះខាតជីវភាពក្នុងការបង់ថ្លៃស្នាក់នៅក្នុងការសិក្សា និងបានចូលរួមចំណែកពីសាកលវិទ្យាល័យផងដែរ ដើម្បីដំណើរការនៃការកសាងនោះផងដែរ ដោយឡែកគណៈគ្រប់គ្រង សាកលវិទ្យាល័យ (UME) (លោក មួន វាសនា) និង អង្គការ HPC អូស្រ្តាលី (លោក John)បានបន្ថែមទៀតថាដោយសារមើលឃើញពីកង្វះខាតថវិការនិងការរស់នៅរស់របស់និស្សិតនោះដែលមាន

បំណងចង់បន្តនៅថ្នាក់ឧត្តមសិក្សានោះ ។ គណៈគ្រប់គ្រងសាកលវិទ្យាក៏បានសហការគ្នាជាមួយអង្គការ HPC អូស្រ្តាលី ដើម្បីប្រមូលថវិការពីសប្បុរសធម៌ក្រៅស្រុក និង នៅក្នុងស្រុក ដើម្បីកសាងអន្តេរវសិកដ្ឋាននារីនេះឡើង គឺដើម្បីជួយនូវជីវភាពលំបាកក្រីក្រសម្រាប់និស្សិតនារីដែលមកពីបណ្តាខេត្តឆ្ងាយៗ គ្មានលទ្ធភាពបង់ប្រាក់ក្នុងការរស់នៅ នៃការសិក្សានៅថ្នាក់ឧត្តមសិក្សាផងនោះ ។

លោក មួន វាសនា ក៏បញ្ជាក់ទៀតថា កសាងសង់នេះគឺមានចំនួន ១ ជាន់ផ្ទាល់ដី មានបណ្តោយ ១៦ ម៉ែត្រ ទទឺង ៨ ម៉ែត្រ ៤ បន្ទប់ ប៉ុន្តែដោយជែកស្នែងការសាងសង់មានតែពីរបន្ទប់ ដោយមានការខ្វះខាតថវិការទើបតម្រូវការសាងសង់ចំនួនពីរបន្ទប់សិនដើម្បីឲ្យនិស្សិតបានស្នាក់នៅក្នុងឆ្នាំសិក្សាថ្មី ២០១៥-២០១៦នេះ ការសាងសង់នេះនឹងបញ្ចប់នៅចុងឆ្នាំ ២០១៥ នេះ ហើយនឹងសម្ភោធឲ្យស្នាក់នៅជាបណ្តោះអាសន្ន ហើយការកសាងបន្តអាស្រ័យលើជំនួយពីសប្បុរសធម៌ជន និងពីសាកលវិទ្យាល័យទើបការសាងសង់មានដំណើរការបន្តទៀត   ៕
11872886_1617848308484201_753844507_n 11872886_1617848275150871_862646973_n11850938_1617848305150868_692171537_n

*ខេត្ត កំពង់ចាម, ថ្ងៃទី ១៤ ខែ​ មីនា ឆ្នាំ ២០១៥

IMG_4335

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម សហការជាមួយរាជរដ្ឋាភិបាល បានរៀបចំធ្វើសិក្ខាសាលាស្តីពី៖ ច្បាប់ចរាចរណ៍ និងគ្រឿងញៀន ចូលរួមដោយ បុគ្គលិកសាស្ត្រាចារ្យ និងនិស្សិត ចំនួនប្រមាណ២៥០នាក់។ ក្រោមអធិបតីភាព លោក ម៉ៅ ឌុង នាយកសាខានៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម ។បានគូរបញ្ជាក់ថា ការចែកចាយគ្រឿងញៀន នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ករឲ្យរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ក្នុងចំណោមប្រជាពលរដ្ឋ កម្មករ ពលករអ្នកបម្រើក្តីសប្បាយជាពិសេសយុវជនដែលជានិន្នាការឈានទៅដល់ការ

បោះបង់ធនធានមនុស្សប៉ះពាល់យ៉ាងធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច សង្គមកិច្ច រាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ប្រទេស លោក ម៉ៅ ឌុង បានបន្តទៀតថា ការប្រើប្រាស់គ្រឿងញៀន បានបន្សល់ទុកក្តីកង្វល់ដល់ សហគមន៍ គ្រួសារ អាណាព្យាបាល ដែលមានកូនចៅរងគ្រោះដោយសារគ្រឿងញៀន និងបំផ្លាញ់ទ្រព្យសម្បត្តិ អាយុជីវិតប្រជាពលរដ្ឋជាច្រើនឥត

គណនា ។ដោយឡែក ការគ្រោះថ្នាក់ចរាចរណ៍វិញ ក៏បានកំពុងជួបការលំបាក ហានីភ័យគ្រោះថ្នាក់បំផុត ដោយក្នុងមួយៗថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ ត្រូវប្រឈមនឹងការបាត់បង ការខូចខាត ការស្លាប់ ការរបួសគឺមានទំហំធំធេងណាស់គួរអោយខ្លាចទៀតផង ឆ្លើយតបនឹងសភាពការណ៍ដ៏គ្រោះថ្នាក់នេះហើយ ទើបសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម បានអញ្ជើញវាគ្មិនដែលមាន នឹងបទពិសោធន៍ខ្ពស់ ដើម្បីធ្វើបទបង្ហាញដល់និស្សិតទាំងអស់ឲ្យបានជ្រូតជ្រាប និងយកចំណេះដឹងទាំងអស់ទៅផ្សព្វផ្សាយបន្តទៅដល់ក្រុមគ្រួសារ បងប្អូន ​មិត្តភក្តិ ឬ ដល់ប្រជាពលរដ្ឋទូទៅ ហើយការធ្វើបទបង្ហាញនេះដែរ ក៏បានលើកកម្ពស់នៃការយល់ដឹងជាសាធារណៈអំពី៖ គ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀនចំពោះមនុស្ស និងសង្គមជាតិ លោក សោម រស់ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម បានលើកឡើងស្តីពីច្បាប់គ្រឿងញៀន នឹងបានគូរបញ្ចាក់ថា៖ ការប្រើប្រាស់គ្រឿញៀនបង្ករឲ្យមានបទប្រព្រឹទ្ធិជាច្រើន ព្រោះអ្នកញៀន ដើម្បីបានគ្រឿងញៀនត្រូ​វមានប្រាក់ទិញគ្រឿងញៀន ដូចនេះអ្នកញៀនអាចប្រព្រឹទ្ធិបទល្មើសដូចជា ឆរបោក លួច ប្លន់ សម្លាប់ ជម្រិត លក់គ្រឿងញៀនដើម្បីប្រាក់ លក់គ្រឿងញៀនដើម្បីគ្រឿងញៀន លក់គ្រឿងញៀនដើម្បីសេវាផ្លូវភេទ និងក្លាយជាអ្នកចែកចាយ លក់ដូរគ្រឿងញៀន ឲ្យពួកឧក្រិតជនទៀតផង លោក ជុំ ថាន់នី ស្នងការរងខេត្តកំពង់ចាម បានធ្វើបទបង្ហាញអំពី៖ ច្បាប់ចរាចរណ៍ផ្លូវគោក ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាព ក្នុងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ជាសាធារណៈ និងទប់ស្កាតការប៉ះពាល់ សុខភាពមនុស្ស សត្វ និងការខូចខាតដល់សម្បត្តិរដ្ឋ និងឯកជន លោក ជុំ ថាននី បានសំណូមពរដល់និស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរក្សាជីវិតរបស់ខ្លួនបានល្អ រួមចំណែកអភិវឌ្ឍន៍សង្គមជាតិឲ្យមានភាពរង់រឿង ។

IMG_4326IMG_4354IMG_4350

*ខេត្ត កំពង់ចាម, ថ្ងៃទី ០៨ ខែ​ មីនា ឆ្នាំ ២០១៥

LostFile_JPG_15236392
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៥នេះ បានរៀបចំពិធីប្រារព្ធទិវាសិទ្ធិ នារីអន្តរជាតិ៨មិនា លើកទី១០៤ ក្រោមអធិបតីភាព លោក មួន វាសនា ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន និងជាប្រធានគណគ្រប់គ្រង សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ចខេត្តកំពង់ចាម ចូលរួមដោយ បុគ្គលិកសាស្ត្រាចារ្យ និងនិស្សិតនារី ចំនួនប្រមាណ២៥០នាក់។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីដ៏អធិកអធមនេះ លោក មួន វាសនាបានកោតសរសើរ និងថ្លែងអំណរ គុណចំពោះបុគ្គលិកជានារី ក្នុងការចូលរួម បំពេញភារកិច្ចអភិវឌ្ឍន៍ វិស័យអប់រំនិងប្អូនៗ និស្សិតជានារីដែលខិតខំ សិក្សារៀនសូត្រ ដែលនិស្សិតនារីខ្លះមានគ្រួសារហើយ និងធ្វើការងារហើយក្តីនៅតែឈ្លៀត មកបន្តការសិក្សា យ៉ាងសស្រាក់សស្រាំដើម្បីឈានទៅរកភាពជោគជ័យនាពេលអនាគត។
លោក មួន វាសនា បានបញ្ជាក់បន្ថែមថាដោយទ្បែកឆ្នាំនេះទិវាសិទ្ធិនារីអន្តរជាតិ បានប្រារព្វ ពិធីបញ្ចុះបឋម សិលាកសាងអគារអន្តេវសិកដ្ឋានសំរាប់និស្សិតនារីស្នាក់នៅ ដោយក្នុងនាមជាប្រធានគណៈគ្រប់គ្រងសាកល វិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកង់ចាមបានផ្តួចផ្តើមរៃអង្គាសថវិកាពីមិត្តភ័ក្រ និងសហការជាមួយអង្គការ HCP ប្រទេសអូស្ត្រាលីបានជួយរៃអង្គាស ថវិកាមិត្តភ័ក្របរទេសជាច្រើននាក់ទៀត។
ជាលទ្ឋផលយើងបានទទួលមូលនិធិប្រមាណជាង១០០០០ដុល្លារ ដើម្បីកសាងអន្តេវសិកដ្ឋានសំរាប់និស្សិត នារីដែលជួបការលំបាកពុំមានលទ្ធភាពជួល ផ្ទះស្នាក់នៅនិងមធ្យោបាយធ្វើដំណើរទៅរៀន ឲ្យ បានស្នាក់នៅ អន្តេវាសិកដ្ឋានក្នុងសាកលវិទ្យាល័យUMEនេះ។
ក្នុងឱកាសនោះដែរ អ្នកស្រីផុន ភើយ នាយិការអង្គការ ទ្រទ្រង់សង្គម និងការអភវិឌ្ឍន៍សមត្ថភាព បានរៀបរាប់ពី ប្រវត្តិនិងស្វែងយល់អំពី ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា និងចែករំលែកនូវបទពិសោធន៍ជាក់ស្តែងដែលបុរសត្រូវ ជួយកិច្ចការនារី និងចូលរួមលើកកំពស់សិទ្ឋិនារី និងគោរពឲ្យតម្លៃនារីជារៀងរហូត។
ចំណែកលោក មោក សាម៉េន ក៍បានចូលរួមស្មូត្រនូវកំណាព្យ ពាក្យ ប្រាំពីរ ស្តីពីការជូនពរទិវាសិទ្ឋិនារី៨មិនា ២០១៥ដើម្បីចូលរួមចំណែកលើកកំពស់សិទ្ឋិនារីផងដែរ។
ចុងក្រោយនៃកម្មវិធីគណអធិបតីក៍បានជូនជាកាដូរ បាច់ផ្កាជាវត្ថុអនុស្សាវរីយ៍ជូនដល់បុគ្គលិកនារី និងតំណាង និស្សិតនារី ដើម្បីជាកិច្ចថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែង របស់ពួកគាត់ទាំងអស់គ្នាក្នុង សាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តកំពង់ចាមនាពេលកន្លងមក៕
LostFile_JPG_11131440_1LostFile_JPG_15227208_1LostFile_JPG_15228496_1LostFile_JPG_15232936
LostFile_JPG_1523214411067480_423748054458427_458698510651139927_n

11067771_423748011125098_2065657010599071503_n

*ខេត្ត ក្រចេះ, ថ្ងៃទី ១៧ ខែ​ តុលា ឆ្នាំ ២០១៤

DSC05546

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តក្រចេះ បាន ប្រារព្វពិធី ចែកសញ្ញាប័ត្រដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាប័ត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ៩៩០នាក់ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មា ធិការ អាហារូបរណ៍ សិស្ស និស្សិត ក្រីក្រ សម្តេច អគ្គមហាសេណាបតី តេជោ ហ៊ុន សែន និង សម្តេច កិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា, ឯកឧត្តម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ , ឯកឧត្តម សរ ចំរុង អភិបាលនៃគណៈអភិបាល ខេត្ត ក្រចេះ,ឯកឧត្តម ទុន ភក្តី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច និង ជាទីប្រឹក្សាផ្ទាល់់សម្តេច អគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង មន្ត្រីអ្នកមុខអ្នកការ បុគ្គ លិក សាស្រ្តាចារ្យ មាតាបិតា និស្សិត ក្នុងខេត្តកំពង់ចាម ជាច្រើននាក់បានអញ្ជើញចូលរូមផងដែរ ។ កម្មវិធី នេះបានប្រព្រឹត្ត ទៅដោយរលូន ក្រោមបរិយាកាស សប្បាយរីករាយ និងស្និទ្ធ ស្នាល ក្រៃលែង ថែម ទាំង មានការកោតសរសើរ ពីសំណាក់ គណៈធិបតី ភ្ញៀវកិត្តិយសក្នុងខេត្តក្រចេះ គ្រប់ស្រទាប់វណ្ណៈ ។

DSC05541

DSC05555

DSC05521

 DSC05668

*ខេត្ត បន្ទាយមានជ័យ, ថ្ងៃទី ១៩ ខែ​ ធ្នូ ឆ្នាំ ២០១៤

B MeanChey1

សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច UME សាខាខេត្តបន្ទាយមានជ័យ បាន ប្រារព្វពិធីចែកសញ្ញាប័ត្រដល់និស្សិតជ័យ

លាភីថ្នាក់បរិញ្ញាបត្ររងជំនាន់ទី ៩,១០ និង ជំនាន់ទី១១ បរិញ្ញាប័ត្រជំនាន់ទី៧ ទី៨ និង ជំំនាន់ទី៩ និង បរិញ្ញាបត្រជាន់ខ្ពស់

ជំនាន់ទី៣និង ទី៤ សរុបចំនួន ៨៧៥នាក់ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែតប្រធានគណៈកម្មា

ធិការ អាហារូបរណ៍ សិស្ស និស្សិត ក្រីក្រ សម្តេច អគ្គមហាសេណាបតី តេជោ ហ៊ុន សែន និង សម្តេច កិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និ

ង បណ្ឌិត ទេព ឃុនណាល់ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ,ឯកឧត្តមបណ្ឌិត ទុន ភក្តី សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច និង ជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រមទាំង អភិបាល នៃគណៈភិបាលខេត្តបន្ទាយមានជ័យ រួមទាំង មន្ត្រីអ្នកមុខអ្នកការ បុគ្គ លិក សាស្រ្តាចារ្យ មាតាបិតា និស្សិត ក្នុងខេត្តបន្ទាយមានជ័យ ជាច្រើននាក់បានអញ្ជើញចូលរូមផងដែរ ។ កម្មវិធី នេះបានប្រព្រឹត្ត ទៅដោយរលូន ក្រោមបរិយាកាស សប្បាយរីករាយ និងស្និទ្ធ ស្នាល ក្រៃលែង ថែម ទាំង មានការកោតសរសើរ ពីសំ ណាក់ គណៈធិបតី ភ្ញៀវកិត្តិ យសក្នុងខេត្តកំពង់ចាម គ្រប់ស្រទាប់វណ្ណៈ ។

B MeanChey4

B MeanChey8

B MeanChey6

*ខេត្ត កោះកុង, ថ្ងៃទី ២២ ខែ​ មីនា ឆ្នាំ ២០១៤

Koh Kong for web2

សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច UME ខេត្ត កោះកុង បាន ប្រារព្វពិធីប្រគល់សញ្ញប័ត្រដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាប័ត្រ និង បរិញ្ញាបត្ររង សរុបចំនួន ២៦៥នាក់ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មា ធិការ អាហារូបរណ៍ សិស្ស និស្សិតក្រីក្រសម្តេច អគ្គមហាសេណាបតី តេជោ ហ៊ុន សែន និង សម្តេច កិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍ នា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កី ឡា ព្រមទាំង មន្រ្តីអ្នកមុខអ្នកការនៅក្នុង ខេត្តកោះកុង បុគ្គ លិក សាស្រ្តាចារ្យ មាតាបិតា និស្សិត ជានច្រើននាក់បានអញ្ជើញចូលរូមផងដែរ ។ កម្មវិធី នេះបានប្រព្រឹត្ត ទៅដោយរលូន ក្រោមបរិយាកា ស សប្បាយរីករាយ និងស្និទ្ធ ស្នាល ក្រៃលែង ថែម ទាំង មានការកោតសរសើរ ពីសំ ណាក់ គណៈធិបតី ភ្ញៀវកិត្តិ យសគ្រប់ស្រទាប់វណ្ណៈ ផងដែរ ។

Koh Kong for web1Koh Kong for web5

Koh Kong for web3

*ខេត្ត កំពង់ចាម, ថ្ងៃទី ០៨ ខែ​ សីហា ឆ្នាំ ២០១៤

IMG_0161

នៅសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ បានធ្វើពិធី ចុះអនុស្សារណៈ នៃកិច្ចយោគយល់គ្នា រវាងសាកលវិទ្យាល័យ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ VisionFund ក្រោមអធិបតី លោក អ៊ុក វណ្ណារ៉ា តំណាងសាកលវិទ្យាល័យ UME  និងលោក អ៊ិត ចាន់ណា ប្រធាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ VisionFund ខេត្តកំពង់ចាម

ជាប្រយោជន៍ឲ្យនិស្សិតដែលជួបប្រទះការខ្វះខាតអាចទទួលបានឱកាសខ្ចីប្រាក់សម្រាប់ការសិក្សាលើជំនាញដែលខ្លួន

ជ្រើសរើស និងឈានទៅសម្រេចជោគជ័យ។

លោក អ៊ុក វណ្ណារ៉ា នាយកប្រតិបត្តិ នៃ សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម បានថ្លែងថា ដើម្បីសម្រេច បាននូវទស្សនវិស័យ និងបេសកកម្មរបស់ខ្លួន សាកលវិទ្យាល័យ បាននិងកំពុងខិតខំប្រឹងប្រែង រិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាង ណាឲ្យយុវវ័យ ក៏ដូចជាមជ្ឈឹមវ័យ ទាំងអស់មានឱកាស អាចទទួល បានជំនាញ ចំណេះដឹង និងសញ្ញាបត្រតាមរយៈការសិក្សា នៅសាកលវិទ្យាល័យ ស្របតាមគោលនយោបាយក្រសួងអប់រំ យុវជន និងកីឡា ដែលចែងថា ការអប់រំសម្រាប់ទាំងអស់គ្នា។

ប៉ុន្តែកន្លងមក ដោយមានសិស្សមួយចំនួនធំ ជាពិសេស គ្រួសារក្រីក្រ ពុំអាចមានឱកាសរៀនយកជំនាញ និងចំណេះដឹងនៅ ថ្នាក់ឧត្តមសិក្សាបានទេ ព្រោះតែជួបបញ្ហាខ្វះខាត ផ្នែកហិរញ្ញវត្ថុ ។ ដូច្នេះ ដើម្បីដោះស្រាយ លើបញ្ហានេះ សាខាសាកល វិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម បានសហការជាមួយស្ថាប័ននានា ក៏ដូចជាសប្បុរសជន និងអង្គការនានា ធ្វើយ៉ាងណាឲ្យសិស្សទាំងអស់ អាចទទួលបាន ការសិក្សា រហូតបញ្ចប់ថ្នាក់ឧត្តមសិក្សា ដើម្បីឈានទៅរកភាពជោគជ័យ ក្នុងអាជីពការងាររបស់ពួកគាត់។

លោក អ៊ុក វណ្ណរ៉ា បានបន្ថែមថា ពិធីចុះអនុស្សារណៈ រវាងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ជាមួយគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ VisionFund ថ្ងៃនេះ ជាប្រយោជន៍ ដើម្បីដោះស្រាយបញ្ហា ជូនសិស្សទាំងអស់ ពោលគឺពួកគាត់ទទួលបានឱកាស ខ្ចីប្រាក់សម្រាប់ការសិក្សាលើជំនាញ ដែលខ្លួនជ្រើសរើស និងឈានទៅសម្រេចជោគជ័យ ក្នុងអាជីពការងាររបស់ខ្លួនទៅថ្ងៃ អនាគត។

លោក អ៊ិត ចាន់ណា ប្រធាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ VisionFund ខេត្តកំពង់ចាម បានថ្លែងឲ្យដឹងដែរថា ការចូលរួមចំណែក ក្នុង សកម្មភាពសង្គម ក៏ដូចជាការលើកស្ទួយវិស័យអប់រំនាពេលនេះ គឺជាប្រការចាំបាច់ ពោល គឺជាការជួយ ដល់និស្សិតដែលមាន ជីវភាពលំបាក ក្នុងការរកប្រាក់មកបង់ថ្លៃសិក្សា រហូតដល់ពេលបញ្ចប់ឆ្នាំសិក្សារបស់ខ្លួន និងជួយសម្រាលនូវការប្រឈមមួយ ចំនួនរបស់និស្សិត ដែលកំពុងជួបប្រទះ តាមរយៈការផ្តល់ឥណទាន លើការសិក្សាដល់និស្សិត ដែលកំពុងសិក្សាផងដែរ ៕

IMG_0245 IMG_0258IMG_0197

*ខេត្ត កំពង់ចាម, ថ្ងៃទី ១៩ ខែ​ ធ្នូ ឆ្នាំ ២០១៣

that-0236

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម បានធ្វើពិធី ផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រ ចំនួន ៣ នាក់​ បានទទួលការឧបត្ថម អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររយៈពេល​ ៤ឆ្នាំ ពីធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BIDC) ខេត្តកំពង់ចាម   ដែលពីធីប្រគល់អាហារូបករណ៍

នេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៣ នៅសាខាសាកលវិទ្យាល័យគ្រប់ គ្រង និងសេដ្ឋកិច្ច កំពង់ចាម(UME) ក្រោមអធិបតីភាព លោក ម៉ៅ ឌុង នាយកគ្រប់គ្រង សាខាសាកលវិទ្យាល័យ.និងលោក ត្រាំង ហ្អុយង៉ុក នាយកសាខាធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BIDC) ខេត្តកំពង់ចាម។

និស្សិតក្រីក្រ ដែលទទួលបានអារូបករណ៍ មានចំនួន ៣ នាក់ ១ឈ្មោះ តែម ផានិត ភេទប្រុស .២ឈ្មោះ ម៉ួង សុខអេង ភេទស្រី . ៣ឈ្មោះ ចុង ម៉ារីតា ភេទស្រី ជានិស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)សាខាខេត្តកំពង់ចាម។

បន្ទាប់ពីពិធី ប្រគល់អាហារូបករណ៍ លោក ម៉ៅ ឌុង នាយកគ្រប់គ្រងសាកលវិទ្យាល័យ (UME) សាខាកំពង់ចាម បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BIDC) ខេត្តកំពង់ចាម ដែលបានលះបង់ធនធាន ដ៏មានតម្លៃជូនដល់ សិស្ស និស្សិតក្រីក្រដែលគ្មានលទ្ធភាព បង់ប្រាក់ថ្លៃសិក្សា ក្នុងការបន្តការសិក្សានូវថ្នាក់បរិញ្ញាបត្រ រយៈពេល៤ឆ្នាំនាពេលនេះ ។ ជាមួយគ្នានោះ លោក នាយកសាខា បានផ្តាំផ្ញើដល់និស្សិត ដែលទទួលបានអាហារូបករណ៍ ត្រូវខិតខំយកចិត្តទុកដាក់សិក្សា និងគោរពទៅតាមបទបញ្ជាផ្ទៃក្នុង របស់សាលាដើម្បីក្លាយទៅជាសិស្សពូកែ និង ទទួលបាននូវឱកាសការងារទៅថ្ងៃអនាគត ។

លោក ត្រាំង ហ្អុយង៉ុក នាយកសាខាធនាគារវិនិយោគ និងអភិវឌ្ឍន៍ (BIDC) ខេត្តកំពង់ចាម ក៏បានថ្លែងអំណរគុណ ដល់សាកលវិទ្យាល័យ ដែល កន្លងមក បានធ្វើកិច្ចសហប្រតិបត្តការ បានល្អប្រសើជាមួយគ្នា លើផ្នែកសេវាកម្មធនាគារ និងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងនោះ លោក ត្រាំង ហ្អុយង៉ុក បានផ្តាំផ្ញើដល់និស្សិត ដែលទទួលបានអាហារូបករណ៍ ត្រូវខិតខំរៀនសូត្រ ស្រូបយកចំណេះដឹង ជំនាញ ឲ្យបានច្បាស់លាស់  និង មានឱកាសធ្វើការ ក្នុងធនាគាររបស់លោកផងដែរ នៅពេលដែលបញ្ចប់ការសិក្សា។ លោក ត្រាំង ហ្អុយង៉ុក បន្តថា លោកនិងជំរុញ កិច្ចសហ ប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យ ឲ្យកាន់តែល្អប្រសើរថែមទៀតទៅថ្ងៃមុខ។

ក្នុងឱកាសនោះ ផងដែរ លោក ម៉ៅ ឌុង នាយកសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម បានសំណូមពរដល់ធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា(BIDC)ខេត្តកំពង់ចាម បន្តជួយគាំទ្រ ក្នុងកិច្ចប្រតិបត្តការ និងជួយផ្តល់អាហារូបករណ៍ ដល់និស្សិតក្រីក្រជាបន្តទៀត៕

that-0236that-0237that-0239

*ខេត្ត កំពង់ចាម, ថ្ងៃទី ១៥ ខែ​ មីនា ឆ្នាំ ២០១៤

that-0203
សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច (UME)សាខាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥
ខែមីនា ឆ្នាំ២០១៤ បានធ្វើពិធីចុះអនុសារណៈ រវាងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច និងមីក្រូហិរញ្ញវត្ថុ ក្រេឌីត សាខាខេត្តកំពង់ចាម ក្រោមអធិបតី លោក មួន វាសនា ប្រធានគណៈគ្រប់គ្រង សាកលវិទ្យាល័យ (UME ) លោក ម៉ៅ ឌុង នាយកសាកលវិទ្យាល័យ UME និងលោក ហ៊ាង គឹមស្រ៊ាង នាយកសាខា មីក្រូហិរញ្ញវត្ថុ ក្រេឌីត ខេត្តកំពង់ចាម។

លោក ហ៊ាង គឹមស្រ៊ាង នាយកសាខា មីក្រូហិរញ្ញវត្ថុ ក្រេឌីត ខេត្តកំពង់ចាម  បានថ្លែងក្នុងឱកាសនោះថា
ការចុះអនុសារណៈ រវាងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច និងមីក្រូហិរញ្ញវត្ថុ ក្រេឌីត នាពេលនេះ
គឺមានបំណង ផ្តល់ការងារសម្បូរបែប ដល់និស្សិត សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម ដែលបានសិក្សាចប់។

លោក ហ៊ាង គឹមស្រ៊ាង បានថ្លែងទៅកាន់ប្អូនៗនិស្សិត ថា សាកលវិទ្យាល័យ UME សាខាខេត្តកំពង់ចាម កម្រិត ការសិក្សា មានថ្នាក់បរិញ្ញាបត្ររង .បរិញ្ញាបត្រ .អនុបណ្ឌិត .និងថ្នាក់បណ្ឌិត. ដូច្នេះ និស្សិតយើងនៅពេល បញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យនេះហើយ នោះយើងអាចរកការងារធ្វើបាន ដោយមិនចាំបាច់ទៅបន្ត ការសិក្សានៅភ្នំពេញនោះទេ ។

លោក មួន វាសនា ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យ UME បានថ្លែងថា នេះជាមោទនភាពរបស់
សាកលវិទ្យាល័យ UME មួយផ្នែកទៀត ក្នុងកាចុះអនុសារណៈ រវាងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច និងមី

ក្រូហិរញ្ញវត្ថុ ក្រេឌីត សាខាខេត្តកំពង់ចាម ពោលគឺ មីក្រូហិរញ្ញវត្ថុ ក្រេឌីត និងផ្តល់ចំណេះដឹងថ្មីៗ ថែមទៀតដល់និស្សិតយើង

មិនតែប៉ុណ្ណោះ ក្រោយពីនិស្សិតបានសិក្សាចប់និងអាចដាក់ពាក្យសុំចូលធ្វើការ នៅកន្លែង មីក្រូហិរញ្ញវត្ថុ ក្រេឌីត សាខាខេត្តកំពង់ចាម បានផងដែរ៕

that-0202

that-0205

that-0204

*ខេត្ត កំពង់ចាម, ថ្ងៃទី ០៧ ខែ​ កក្កដា ឆ្នាំ ២០១៣

S-454

គណៈគ្រប់គ្រងសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាម  លោក មួន

វាសនា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៣ បានដឹកនាំគណៈនាយក សាស្ត្រាចារ និងនិស្សិតប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា នៅ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម និងបានដាំដើមឈើជិត ១០០០ដើម លើផ្ទៃដីមួយហិកតា។

លោក មួន វាសនា ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ចាម បាន ថ្លែងថា ការដាំដើមឈើរនេះ ជាចលនាបំផុសយុវនិស្សិត ឲ្យមានការយល់ដឹង និងយកចិត្តទុកដាក់ស្រឡាញ់ ចូល រួមសកម្មភាពដាំ និងរក្សាដើមឈើនៅក្នុងប្រទេសកម្ពុជា។ ការងារដាំដើមឈើនេះ ត្រូវបានជំរុញយ៉ាងសកម្ម ពីរាជរដ្ឋាភិបាលក្រោម

ការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមាន ការចូលរួមយ៉ាងផុស

ផុលពីមហាជន គ្រប់ស្រទាប់វណ្ណៈ។សកម្មភាពនេះបាន ក្លាយជាចលនាសង្គមគំរូមួយ រហូតដល់ទទួលស្គាល់ជាពិធីបុណ្យប្រពៃណីជាតិ ហៅថា រុក្ខទិវា ដែលកំណត់ដោយព្រះរាជក្រិត្យ និងចូលរួមដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការឡើងកំដៅលើភព ផែនដីជាមួយនឹងចលនាបរិស្ថានពិភពលោក។

លោក មួន វាសនា បានឲ្យដឹងទៀតថា គណៈនាយក សាស្ត្រាចារ្យ និស្សិត នៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ចសាខាខេត្តកំពង់ចាម ២០៩នាក់ ដែលបានចូលរួមពិធីនេះ បានយកកូនដើមឈើច្រើន

ប្រភេទមានដូចជា ឈើបេង  នាងនួន គ្រញូង ធ្នុង គគីរ កកោះ ផ្ចឹក ឈើទាល សរុប ៩៧១ដើម ដាំលើផ្ទៃដីមួយហិកតា នៅក្នុងភូមិ បឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

លោក មួន វាសនា បានបញ្ជាក់ផងដែរថា និស្សិត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ចាមទាំងអស់ បាននឹងកំពុងសិក្សាលើជំនាញជាច្រើន ដូចជាជំនាញគណនេយ្យ និងហិរញ្ញវត្ថុ និងធនាគារ គ្រប់ គ្រងធនធានមនុស្ស គ្រប់គ្រងទេសចរណ៍ គ្រប់គ្រងពាណិជ្ជកម្ម  គ្រប់គ្រងទីផ្សារ នីតិសាស្ត្រ សេដ្ឋកិច្ច  ពត៌មាន វិទ្យា បង្រៀន និងបកប្រែភាសា កម្មវិធីភាសាអង់គ្លេសប្រកបដោយភាពជោគលើការសិក្សា និងចូលរួមការងា សង្គមផ្សេងៗជាប្រចាំផងដែរ៕
S-453S-452IMG_6861

*ក្រុមហ៊ុន កូកាកូឡា មកចែករង្វាន់ជូននិស្សិតជាច្រើននៅសាកលវិទ្យាល័យ (UME)

CAM00016 CAM00014CAM00023

CAM00011

CAM00025CAM00026CAM00027

CAM00032

CAM00033CAM00018