សិក្ខាសាលា

*ខេត្ត កំពង់ចាម, ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៥

11998458_579981122140798_1613715296_n

 

គណៈគ្រង់គ្រងសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម បានចូលរួមសហការជាមួយ ស្ថាប័ន IDP Education ( Cambodia ) ដើម្បីរៀបចំធ្វើបទបង្ហាញពីការសិក្សានៅបរទេស
នារសៀលថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៥ នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម ដោយចូលរួមដោយ បុគ្គលិក សាស្រ្តាចារ្យ និងសិស្ស និស្សិត ចំនួនប្រមាណ ១៨០ នាក៉ ក្រោមអធិបតីភាព លោក មួន វាសនា ជាគណៈគ្រប់គ្រង លោក ម៉ៅ ឌុង ជានាយកសាខា លោក លោក Say Savuth ជា Vbuild Leaders 
បទបង្ហាញនេះផ្តល់ឪកាសសម្រាប់សិស្ស និស្សិត និងអាណាព្យាបាលបានស្វែងយល់បន្ថែមពីប្រព័ន្ធអប់រំនៅបរទេសព្រមទាំងទទួលបាននូវព័ត៌មាននានាអំពី៖
– ការសុំទិដ្ឋាការ និងបែបបទចូលរៀននៅបរទេស
– បទពិសោធន៍ និងគ្រឹះសំខាន់ៗពីអតីតនិស្សិតដែលបានបញ្ចប់ការសិក្សានៅបរទេស
– អាហារូបករណ៍ពី អូស្រ្តាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា និង ណូវែលហ្សេឡង់ ផងដែរ ។

11998839_579940385478205_5992972375155121667_n12033523_1631465647122467_1833097928_n11998458_579981122140798_1613715296_n12033769_1631465803789118_565583493_n

*ខេត្ត កំពង់ចាម, ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៥

IMG_4335

 

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម សហការជាមួយរាជរដ្ឋាភិបាល បានរៀបចំធ្វើសិក្ខាសាលាស្តីពី៖ ច្បាប់ចរាចរណ៍ និងគ្រឿងញៀន  ចូលរួមដោយ បុគ្គលិកសាស្ត្រាចារ្យ និងនិស្សិត ចំនួនប្រមាណ២៥០នាក់។ ក្រោមអធិបតីភាព លោក ម៉ៅ  ឌុង នាយកសាខានៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម ។

បានគូរបញ្ជាក់ថា ការចែកចាយគ្រឿងញៀន នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  បានបង្ករឲ្យរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ក្នុងចំណោមប្រជាពលរដ្ឋ កម្មករ ពលករអ្នកបម្រើក្តីសប្បាយ ជាពិសេសយុវជនដែលជានិន្នាការឈានទៅដល់ការបោះបង់ធនធានមនុស្សប៉ះពាល់យ៉ាងធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច សង្គមកិច្ច រាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ប្រទេស លោក ម៉ៅ ឌុង បានបន្តទៀតថា ការប្រើប្រាស់គ្រឿងញៀន បានបន្សល់ទុកក្តីកង្វល់ដល់ សហគមន៍ គ្រួសារ អាណាព្យាបាល ដែលមានកូនចៅរងគ្រោះដោយសារគ្រឿងញៀន និងបំផ្លាញ់ទ្រព្យសម្បត្តិ អាយុជីវិតប្រជាពលរដ្ឋជាច្រើនឥតគណនា ។

ដោយឡែក ការគ្រោះថ្នាក់ចរាចរណ៍វិញ ក៏បានកំពុងជួបការលំបាក ហានីភ័យគ្រោះថ្នាក់បំផុត ដោយក្នុងមួយៗថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ ត្រូវប្រឈមនឹងការបាត់បង ការខូចខាត ការស្លាប់ ការរបួស គឺមានទំហំធំធេងណាស់គួរអោយខ្លាចទៀតផង ឆ្លើយតបនឹងសភាពការណ៍ដ៏គ្រោះថ្នាក់នេះហើយ ទើបសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម បានអញ្ជើញវាគ្មិនដែលមាន នឹងបទពិសោធន៍ខ្ពស់ ដើម្បីធ្វើបទបង្ហាញដល់និស្សិតទាំងអស់ឲ្យបានជ្រូតជ្រាប និងយកចំណេះដឹងទាំងអស់ទៅផ្សព្វផ្សាយបន្តទៅដល់ក្រុមគ្រួសារ បងប្អូន ​មិត្តភក្តិ ឬ ដល់ប្រជាពលរដ្ឋទូទៅ ហើយការធ្វើបទបង្ហាញនេះដែរ ក៏បានលើកកម្ពស់នៃការយល់ដឹងជាសាធារណៈអំពី៖ គ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀនចំពោះមនុស្ស និងសង្គមជាតិ លោក សោម រស់  ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម  បានលើកឡើងស្តីពីច្បាប់គ្រឿងញៀន នឹងបានគូរបញ្ចាក់ថា៖ ការប្រើប្រាស់គ្រឿញៀនបង្ករឲ្យមានបទប្រព្រឹទ្ធិជាច្រើន ព្រោះអ្នកញៀន ដើម្បីបានគ្រឿងញៀនត្រូ​វមានប្រាក់ទិញគ្រឿងញៀន ដូចនេះអ្នកញៀនអាចប្រព្រឹទ្ធិបទល្មើសដូចជា ឆរបោក លួច ប្លន់ សម្លាប់ ជម្រិត លក់គ្រឿងញៀនដើម្បីប្រាក់ លក់គ្រឿងញៀនដើម្បីគ្រឿងញៀន លក់គ្រឿងញៀនដើម្បីសេវាផ្លូវភេទ និងក្លាយជាអ្នកចែកចាយ លក់ដូរគ្រឿងញៀន ឲ្យពួកឧក្រិតជនទៀតផង លោក ជុំ ថាន់នី ស្នងការរងខេត្តកំពង់ចាម បានធ្វើបទបង្ហាញអំពី៖ ច្បាប់ចរាចរណ៍ផ្លូវគោក ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាព ក្នុងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ជាសាធារណៈ និងទប់ស្កាតការប៉ះពាល់ សុខភាពមនុស្ស សត្វ និងការខូចខាតដល់សម្បត្តិរដ្ឋ និងឯកជន លោក ជុំ ថាននី បានសំណូមពរដល់និស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរក្សាជីវិតរបស់ខ្លួនបានល្អ រួមចំណែកអភិវឌ្ឍន៍សង្គមជាតិឲ្យមានភាពរង់រឿង ។

IMG_4326IMG_4354IMG_4350

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>